ភ្នំពេញ៖ កាលពីថ្ងៃទី ១៩ ខែមិនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនឯកជនមួយបានរៀបចំធ្វើកម្មវិធីដ៏អស្ចារ្យនិងធំសម្បើមនោះគឺកម្មវិធី PMA 2022 ដើម្បីប្រគល់ពានរង្វាន់ជូនតារាក្នុងស្រុកខ្មែររបស់យើង ដោយមានវត្តមានសិល្បៈករ សិល្បៈការិនីចូលរួមជាច្រើនហូរហែ។

ក្នុងនោះ មិនថាទាំងតារាសម្ដែង តារាចម្រៀង ពិធីករ ពិធីការិនី និងតារាល្បីៗជាច្រើន បានរៀបចំខ្លួន តុបតែងលេងម៉ូតសម្លៀកបំពាក់ប្លែកៗ ស្រស់ស្អាតមួយបែបៗម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើងាកមកចាប់អារម្មណ៍តារាសម្ដែងពន្លកថ្មី និងជាតួអង្គតំណាងទេវតាឆ្នាំថ្មី ២០២១ កញ្ញា សាន កុសុមៈ ក៏បានលេចវត្តមានក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ។ ហើយនាងពិតជាធ្វើឲ្យអ្នកនៅក្នុងកម្មវិធីកម្រាលព្រំក្រហមនេះ រួមនិងអ្នកគាំទ្រមានការនិយាយសរសើរមិនដាច់ពីមាត់ ព្រោះតែមួយឈុតដែលនាងបានស្លៀកទៅចូលរួមកម្មវិធីកាលពីយប់នោះ ពិតជាស្រស់ស្អាតខ្លាំងមែនទែន បូករួមទាំងកាយវិកាយ និងស្នាមញញឹមដ៏ស្រទន់របស់នាងទៀតនោះ អ្នកណាក៏ពេញចិត្តនឹងសម្រស់ស្រស់ស្អាតបែបធម្មជាតិរបស់តារាស្រីរូបនេះស្ទើរគ្រប់គ្នា៕

ទស្សនាវីដេអូខាងក្រោម៖

វីដេអូពី៖ គាំទ្រខ្សែភាពយន្ដខ្មែរ តារាខ្មែរ

សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]