ភ្នំពេញ៖ ក្រោយពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនលើអាជីវកម្មលក់ផ្លែឈើ និងផលិតផលចំណីអាហារសុវត្ថិភាពនោះ លោកស្រី ស៊ូ សោភា ម្ចាស់អាជីវកម្មផ្សារធម្មជាតិ24 បានប្រកាសបើកសម្ពោធក្រុមហ៊ុន សោភាផ្សារធម្មជាតិ24 ជាផ្លូវការហើយ ដោយថែមទាំងប្រកាសលក់សិទ្ធិអាជីវកម្ម ឬ Franchise ផ្សារធម្មជាតិ24 និងផលិតផលសម្រស់ជាច្រើនប្រភេទចាប់ពីក្បាលដល់ចុងជើង ដើម្បីបំពេញតម្រូវការអតិថិជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសបើកសម្ពោធនេះត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប។ ជាពិសេសបោះគឺវត្តមានដ៏ខ្ពង់ខ្ពង់របស់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលបានអញ្ជើញចូលរួម ក៏បានថ្លែងការកោតសរសើរទៅកាន់លោកស្រី ស៊ូ សោភា ដែលជា «មនុស្សគំរូមួយរូប និងមានអត្តចរិករួសរាយរាក់ទាក់ រឹងមាំ តស៊ូព្យាយាមលើអាជីវកម្មដែលលក់ត្រឹមតែអាហារចំណីបន្តិចបន្តួច រហូតបើកដំណើរការអាជីវកម្មទ្រង់ទ្រាយធំ និងបើកដំណើរក្រុមហ៊ុនជាផ្លូវការនៅពេលនេះ»។ លោកជំទាវក៏ជូនពរឲ្យក្រុមហ៊ុនរបស់លោកស្រី ស៊ូ សោភា កាន់តែរីកចម្រើន និងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន។

លោកស្រី ស៊ូ សោភា នាយិការក្រុមហ៊ុនសោភាផ្សារធម្មជាតិ24 បានបញ្ជាក់នា​ឱកាសនេះថា ផ្តើមពីអាជីវកម្មលក់ផ្លែឈើ និងអាហារកែច្នៃជាង៣ឆ្នាំកន្លងមកហើយតាមបែបគ្រួសារបន្តិចបន្តួច Live លក់លើបណ្តាញសង្គមហ្វេសប៊ុក និងបានបន្តវិវឌ្ឍន៍មកលក់ត្រឹមផ្ទះមួយល្វែង រហូតដល់បើកដំណើរការហាងលក់ទ្រង់ទ្រាយធំជាផ្លូវការក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ គឺទទួលបានការគាំទ្រកាន់តែច្រើនឡើងពីអតិថិជន ក្រោមការឈរលើគោលការណ៍ផ្តល់ផ្លែឈើផលិតផលអាហារមានគុណភាពអនាម័យ និងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជនដដែល។

ឈរលើកគោលការណ៍នេះដដែល លោកស្រីបានសម្រេចចិត្តបង្កើតជាក្រុមហ៊ុនសោភាផ្សារធម្មជាតិ24 នេះឡើងដើម្បីពង្រីកអាជីវកម្មកាន់តែទូលាយ និងមានភាពងាយស្រួលបន្ថែមទៀត ដោយការប្រកាសលក់នូវសិទ្ធិអាជីវកម្ម ឬ Franchise ផ្សារធម្មជាតិ24 ហើយពេលនេះក្រុមហ៊ុនក៏ប្រកាសលក់ចែកចាយនូវផលិតផលថែរក្សាសម្រស់ចាប់ពីចុងក្បាល ដល់ចុងជើង និងគេហទំព័រសារព័ត៌មានឌីជីថលដ៏សម្បូរបែបផងដែរ។

លោកស្រីបន្តថា ការសម្រេចចិត្តបើកដំណើរការក្រុមហ៊ុន លក់សិទ្ធិអាជីវកម្ម ផលិតផល និងសេវាកម្មសារព័ត៌មាននាពេលនេះក៏ស្របទៅនឹងតម្រូវការរបស់អតិថិជន អ្នកគាំទ្រ ផលិតផល និងសេវាកម្មស្តង់ដារបស់ក្រុមហ៊ុនលោកស្រី។ ក្នុងនោះផលិតផលសម្រស់ដែលប្រកាសដាក់លក់នៅពេលនេះមានទាំងផលិតផលសម្រកគីឡូធម្មជាតិ Naturallly Skinny, សំឡីថែរក្សាសម្រស់នាំចូលពីប្រទេសកូរ៉េម៉ាក Lakamo, ឡេលាបមុខ Cleater, និងផលិតផលមួយចំនួនទៀត។

លោក ចន ឆាយ ( John Chhay) ទីប្រឹក្សាអន្តរជាតិក្រុមហ៊ុនសោភាផ្សារធម្មជាតិ24 បានបញ្ជាក់ក្នុងឱកាសនេះផងដែរថា ផលិតផលទាំងអស់សុទ្ធតែមានបទដ្ឋាន ស្តង់ដារខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ឆ្លងកាត់ការត្រួតពិនិត្យ ទទួលស្គាល់ពីក្រសួងពាក់ព័ន្ធក្នុង និងក្រៅប្រទេស ហើយថ្ងៃនេះលោកស្រីក៏ប្រកាសទទួលកាត់យកតំណាងចែកចាយទូទាំងប្រទេស លើផលិតផលទាំងអស់លោកស្រី និងផ្តល់ជូនពួកគាត់នូវការបណ្តុះបណ្តាលសម្រាប់តំណាងចែកចាយអំពីយុទ្ធសាស្ត្រក្នុងការលក់ត្រឹមត្រូវ និងវិធីបញ្ជ្រាបចូលទីផ្សារបានយ៉ាងឆាប់រហ័សទាំងលើបណ្តាញសង្គមអនឡាញ និងក្រៅប្រព័ន្ធអនឡាញពីក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីប្រាកដថា ពួកគាត់ដែលបានក្លាយជាតំណាងចែកចាយទទួលបានទាំងប្រាក់ចំណេញខ្ពស់ ទទួលបានភាពកក់ក្តៅលើអាជីវកម្មមួយច្បាស់លាស់ យូរអង្វែង។

លោកស្រី ថាការប្រកាសបើកសម្ពោធក្រុមហ៊ុនជាផ្លូវការនៅពេលនេះ នឹងកាន់តែធ្វើឲ្យអតិថិជនគ្រាប់ជាន់ថ្នាក់កាន់តែមានទំនុកចិត្តខ្ពស់ និងអាចបម្រើការផ្តល់ផលិតផល និងសេវាកម្មស្តង់ដាមានទំនួលខុសត្រូវខ្ពស់ចេញពីបេះដូងដូចដែលោកស្រី និងក្រុមការងារធ្លាប់បានផ្តល់ជូនកន្លងមក ហើយលោកស្រីជឿជាក់ថា ក្រុមហ៊ុននឹងបន្តរីកចម្រើនកាន់តែខ្លាំង និងជាផ្នែកមួយជួយជំរុញវិស័យសេដ្ឋកិច្ចនៅកម្ពុជាកាន់តែល្អប្រសើរ ផ្តល់ឱកាសការងារកាន់តែច្រើន និងបន្តចូលរួមជួយដល់កិច្ចការងារសង្គមនានាផងដែរ។

សម្រាប់អតិថិជន ដែលចង់ដឹងព័ត៌មានលម្អិតអំពីក្រុមហ៊ុនសោភាផ្សារធម្មជាតិ24ក៏អាចធ្វើការទំនាក់ទំនងទៅកាន់អាស័យដ្ឋានផ្ទះលេខ509,ផ្លូវ 1986 សង្កាក់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬលេខទូរស័ព្ទ099 244 433 / 015 944 235 និងលេខ097 95 74 244៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]