រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយពេលខកខានថ្ងៃរៀបការម្តងហើយម្តងទៀត រហូតដល់ទៅ ៣ឆ្នាំជាប់គ្នា ព្រោះបញ្ហាកូវីដ កាលពីប៉ុន្មានថ្ងៃមុននេះ តារាកំប្លែងស្រីវ័យក្មេង នីឡា បានដឹកដៃគូដណ្តឹងចូលរោងរៀបការ ដូចការចង់បានហើយ។

យ៉ាងណាមិញ ក្នុងថ្ងៃមង្គលការ មហាជនហាក់សម្តែង ការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការស្លៀកពាក់របស់ ស្វាមីតារាស្រីរូបនេះ ហាក់ខុសប្លែកពីកូនកម្លោះរោងការផ្សេងៗ ទាំងស្បែកជើង និង ឈុតកូនកម្លោះពេលយប់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឃើញ មានការផ្ទុះការចាប់អារម្មណ៍ និងមានមហាជនមួយចំនួន បង្ហាញមតិរិះគន់នោះ ស្រាប់តែ ស្វាមីតារាកំប្លែង នីឡា ចេញមុខមកបកស្រាយថា រូបលោកមិនមែន ចង់បង្អួតអ្វីនោះឡើយ តែតាំងពីរៀបពិធីមក រូបលោក តែងអង្គុយបត់ជើង ដើរតែបន្តិចបន្តួចប៉ុណ្ណោះ ហើយក៏ដើរជាមួយនឹងស្រោមជើងទទេរ ដូច្នេះ ពេលភ្លាមៗត្រូវការថត ក៏ឲ្យប្អូនប្រុសពៅ ទៅរើសស្បែកជើងឲ្យ ហើយប្អូនស្រឡាញ់ស្បែកជើងនេះ រើសយកឲ្យរូបលោក ទើបត្រូវតែ ពាក់មួយគូនេះ។

រីឯចំណែក ឈុតពេលល្ងាចវិញ រូបលោកក៏បានបញ្ជាក់ថា ខ្លួននិងភរិយា តារាស្រី នីឡា បាននិយាយគ្នារួចរាល់ហើយថា ថ្ងៃនេះជាថ្ងៃមង្គល ថ្ងៃដែលរីករាយបំផុតក្នុងជីវិត ដូច្នេះ អ្នកទាំងពីរនឹងស្លៀកពាក់ ធ្វើអ្វីដែលខ្លួនចូលចិត្ត ខ្លួនស្រឡាញ់ មិនចាំបាច់ខ្វាយខ្វល់ច្រើន មួយវិញទៀត សម្រាប់រូបលោក ស្បែកជើងនិងឈុត ត្រូវចំណាយជិត ៨ពាន់ដុល្លារក្តី តែខ្លួនមិនគិតថាច្រើនពេកទេ ព្រោះមួយជីវិតរៀបការបានតែម្តង ដូច្នេះ ចំណាយប៉ុន្នេះក៏មិនច្រើនណាស់ណាដែរ លើសពីនេះទៅទៀត មានតារាខ្មែរមិនតិចនាក់ទេ ដែលប្រើរបស់ថ្លៃៗជាងនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]