បរទេស៖ គឺជាគូស្វាមីភរិយាដ៏ល្បីទៅហើយ សម្រាប់ អតីតកីឡាករបាល់ទាត់ លោក David Beckham និង ភរិយា ដែលគ្រប់សកម្មភាពរបស់ អ្នកទាំងពីរ ត្រូវបានទស្សនិកជនជាច្រើន ចាប់អារម្មណ៍ និងធ្វើការតាមដានយ៉ាងកៀកកិត ទៀតផង។ 

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ប្ដីប្រពន្ធអ្នកទាំងពីរ បានបញ្ចេញនូវរូបភាពដ៏ផ្អែមល្ហែមរបស់ខ្លួន ដែលធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់យ៉ាងខ្លាំង ពីទំនាក់ទំនងដ៏ល្អនៅក្នុងគ្រួសារ ជាពិសេស តាមរយៈរូបភាពនោះ David Beckham និងភរិយា បង្ហាញពីសកម្មភាពរ៉ូមែនទិក ពោរពេញដោយភាពស្និទ្ធស្នាល ប្រៀបដូចជា គូស្នេហ៍គ្រាដំបូង ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត រូបភាពរបស់ប្ដីប្រពន្ធមួយគូនេះ ត្រូវបានគេដឹងថា បានថតជាមួយគ្នា មុនពេលដែល មង្គលការរបស់កូនប្រុសច្បងជិតមកដល់ ក៏ដូចជា ចង់បង្ហាញឲ្យឃើញពីស្នេហាជាង ២០ ឆ្នាំ ដែលនៅតែមានភាពល្អូកល្អើន ផងដែរ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]