កំពង់ឆ្នាំង៖ គ្រប់គ្នាបានដឹងរួចមកហើយថា កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia ទើបតែស្វែងរកម្ចាស់មកុដឃើញនាពេលថ្មីៗនេះ។ ពិតណាស់ ដោយម្ចាស់ជ័យលាភីបានទៅលើកញ្ញា ឌីបញ្ញា វិមាលា ដែលនាងទើបតែមានវ័យ១៤ឆ្នាំតែប៉ុណ្ណោះ។ អាចនិយាយបានថាបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជានៅក្មេង ប៉ុន្តែសមត្ថភាពពិតជាខ្លាំង ចំណែកចំណេះដឹងក៏ល្អទៀតផង។

យ៉ាងណាមិញ បើនិយាយដល់រូបសម្ផស្ស គេឃើញកញ្ញា ឌីបញ្ញា វិមាលា ពិតជាមានមុខមាត់ស្អាតផូរផង់ ហើយរូបរាងក៏ស្រឡូននិងមានកម្ពស់ខ្ពស់ខ្លាំងតែម្ដង។ ក្នុងនោះដែរ ស្របពេលគ្រងមកុដ Miss Teen International Cambodia 2021 គេដឹងថានាងបានទទួលឱកាសការងារច្រើនទាំងថតម៉ូត និងថតស្ពតពាណិជ្ជកម្មជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ងាកមកចាប់អារម្មណ៍រូបភាពថ្មីដែលកញ្ញា ឌីបញ្ញា វិមាលា ទើបនឹងបង្ហោះវិញម្ដង ដោយនាងបានថតរូបនោះនៅឯខេត្តកំពង់ឆ្នាំងដែលជាស្រុកកំណើតនាងផ្ទាល់។ ក្នុងរូបភាពនោះគេឃើញនាង បានស្លៀកសម្លៀកបំពាក់យ៉ាងសមរម្យមើលទៅសមសួនខ្លាំង ជាពិសេសនាងបានពាក់នូវឆៀង និងមកុដMTIC 2021 ធ្វើឲ្យសម្រស់នាងកាន់តែលេចធ្លោ ហើយស្នាមញញឹមក៏មានភាពទាក់ទាញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ឌីបញ្ញា វិមាលា 
កញ្ញា ឌីបញ្ញា វិមាលា 
កញ្ញា ឌីបញ្ញា វិមាលា 
កញ្ញា ឌីបញ្ញា វិមាលា 
កញ្ញា ឌីបញ្ញា វិមាលា 
កញ្ញា ឌីបញ្ញា វិមាលា 
កញ្ញា ឌីបញ្ញា វិមាលា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]