តារាកម្សាន្ត÷ ខណ:ពេលដែលវីរសិល្បករអាយ៉ៃដ៏ល្បីរបស់កម្ពុជាលោកតា ព្រហ្មម៉ាញ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ស្រាប់តែពេលថ្មីៗនេះ យោងតាមការបញ្ជាក់ពី ខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាលជាមួយលោកស្រី ម៉ាញ មសកា ដើម្បីសួរសុខទុក្ខពីស្ថានភាពជំងឺវីរសិល្បករអាយ៉ៃ លោកតាព្រហ្មម៉ាញ។

យ៉ាងណាមិញ នៅក្នុងការជួបសំណេះសំណាលនោះ សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្តេចទាំងទ្វេ បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដល់លោកតាព្រហ្ម ម៉ាញ ដែលកំពុងតែសម្រាកព្យាបាលជំងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា លោកតាព្រហ្ម ម៉ាញ គឺជាតារាចម្រៀងអាយ៉ៃជើងចាស់ដ៏ល្បីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងប្រជាពលរដ្ឋជាទូទៅ ដោយសារតែសមត្ថភាព និងវោហាស័ព្ទក្នុងការច្រៀងអាយ៉ៃដ៏បុិនប្រសប់របស់លោកតែម្តង៕

សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
លោកតាព្រហ្ម ម៉ាញ
លោកតាព្រហ្ម ម៉ាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]