ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានដាក់ឱ្យប្រើប្រាស់សេវាធានារ៉ាបរងថ្មី “បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ” ដើម្បីផ្តល់ភាពកក់ក្តៅ សុវត្ថិភាពសម្រាប់បុគ្គល និងក្រុមគ្រួសារ ជាពិ​សេស​សេវាធានារ៉ាប់រងនេះនឹងជួយការពារហិរញ្ញវត្ថុរបស់លោកអ្នកទោះមានអ្វីកើតឡើងចំពោះអ្នកមិនថាក្នុង ឬក្រៅប្រទេសឡើយ។

ជាមួយនឹងបុព្វលាភចាប់ពី ៥០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយមានការធានារហូតដល់ ៥ម៉ឺនដុល្លារ។ លោកអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ អាចរកទិញបានយ៉ាងងាយស្រួលនៅក្រុមហ៊ុន ហ្វតតេ ជាពិសេសនៅគេហទំព័ររបស់ហ្វតតេ។ លើសពីនេះសេវាធានារ៉ាប់រងមួយនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដែល​មិន​ធ្លាប់មានពីមុនមក។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖ សេវាសង្គ្រោះបន្ទាន់ក្រៅប្រទេស និងការធ្វើមាតុភូមិនិវត្តន៍ ថ្លៃចំណាយផ្នែកវិជ្ជសាស្ត្រក្នុង និងក្រៅប្រទេស ធានាលើពិការភាពជាអចិន្ត្រៃយ៍ និងមរណភាពដោយសារគ្រោះថ្នាក់ ២៤/៧ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អត្ថប្រយោជន៍ពិសេសរបស់សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ គឺធានាស្ទើរតែគ្រប់បញ្ហាដែលលោកអ្នកជួបប្រទះដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ រលាកភ្លើង ពស់ចឹក សត្វល្អិតខាំ របួសលើរាងកាយ បញ្ហាធ្មេញ ការពុលអាហារ និងការលង់ទឹកជាដើម។

បើយើងក្រឡេកមើលអំពីបញ្ហាគ្រោះថ្នាក់​ចរាចរ​ដែលបានកើតឡើង​នៅប្រទេស​កម្ពុជាយើងវិញ ជាពិសេស​ក្នុង​រដូវ​បុណ្យទាន។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា មានអ្នករងរបួសជិត ១៣,៧០០នាក់ និងស្លាប់ជាង ២,០០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៩ ដែលនេះគឺជាតួលេខគួរឱ្យព្រួយបារម្ភ។

លោក យក ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានប្រសាសន៍ថា៖

លោក យក ចំរើនប្ញទ្ធិ បានបន្តទៀតថា៖

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ លោកអ្នក​អាច​ស្វែង​​យល់​​បន្ថែម​តាមរយៈ https://www.forteinsurance.com/pa-evacuation-insurance/

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ មក ហ្វតតេ បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅក្នុងតំបន់មេគង្គ។ ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ក្រោយមកពង្រីកទៅប្រទេសឡាវ ហ្វតតេ បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តន៍នូវស្តង់ដាអន្តរជាតិទាំង ផ្នែកសេវាកម្ម និងគ្រប់គ្រង។ បច្ចុប្បន្ននេះ ហ្វតតេ កំពុងតែផ្តល់សេវាធានារ៉ាប់រងដ៏សម្បូរបែបទាំងបុគ្គល និងសាជីវកម្មដែលធ្វើឱ្យអតិថិជនរបស់យើងទទួល​បានភាពកក់ក្តៅ និងការការពារហិរញ្ញវត្ថុរបស់ពួកគេ។

ផលិតផលរបស់ ហ្វតតេ រួមមាន៖ សេវាធានារ៉ាប់រងអគ្គីភ័យ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ឬជាក្រុម សេវាធានារ៉ាប់រងផ្ទះ និងអចលនទ្រព្យ សេវាធានារ៉ាប់រងលើការដឹកជញ្ជួនទំនិញផ្សេងៗ សេវាធានារ៉ាប់រងហានិភ័យទាំងអស់របស់អ្នកម៉ៅការ សេវាធានារ៉ាប់រងអាកាសចរណ៍ សេវាធានារ៉ាប់រងយានយន្ត សេវាធានារ៉ាប់រងសុខភាព ធានារ៉ាប់រងបំណុលសាធារណៈ និងសេវាធានារ៉ាប់រងផ្សេងៗជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]