កុមារ​ក្រោម​អាយុ​២​ឆ្នាំ ដែល​ឆ្លង​វីរុស​កូវីដ​-១៩ អាច​មាន​ផលវិបាក​ផ្លូវ​ដង្ហើម​​ច្រើន​ជាង​កុមារ​ដែល​​មាន​អាយុ​លើស​នេះ។ ពិត​ណាស់​ កូវីដ​-១៩​ មាន​ការ​ពាក់ព័ន្ធ​​ជាមួយ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ ដែល​​អាច​បំផ្លាញ​សួត​​ធ្ងន់ធ្ងរ​។ យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ វីរុស​កូវីដ​-១៩​ អាច​​នាំ​ឲ្យ​មាន​​ផល​ប៉ះពាល់​​ខ្លាំង​ក្លា​ចំពោះ​កុមារ​។

នៅ​ពេល​ដែល​កុមារ​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ យើង​អាច​នឹង​សង្កេត​ឃើញ​ក្មេង​មាន​ជំងឺ​ក្អក​​ដែល​ស្ដាប់​ទៅ​ដូច​ព្រុស។ អ្នក​ស្រាវជ្រាវ​ក៏​បាន​បញ្ជាក់​ថា នៅ​ក្នុង​ករណី​ខ្លះ ​​​កុមារ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ ដែល​តម្រូវ​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ និង​បន្ថែម​កម្រិត​ថ្នាំ​ប្រើប្រាស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ជំងឺ Croup បង្ក​ឡើង​ដោយ​វីរុស​ប្រភេទ​ផ្សេង​ទៀត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អូមីក្រុង​ប៉ះពាល់​​​ផ្លូវ​ដង្ហើម​ខាង​លើ​

ការ​សិក្សា​កន្លង​មក​បាន​បង្ហាញ​ថា វ៉ារ្យង់​អូមីក្រុង​​ប៉ះពាល់​ផ្លូវ​ដង្ហើម​ខាង​លើ​​ជាង​វ៉ារ្យង់​មុន​ៗ​ដែល​ផ្ដោត​សំខាន់​តែ​​លើ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្រោម​ប៉ុណ្ណោះ​។ លើស​ពី​នេះ ក្រុម​អាយុ​ដែល​ងាយ​​កើត​ជំងឺ​ Croup​ច្រើន​ជាង​គេ​ នៅ​ពេល​ឆ្លង​វីរុស​កូវីដ​-១៩​ គឺ​ជា​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ហើយ​ចំនួន​ប្រមាណ​៧២​% ជា​ក្មេង​ប្រុស​។

មូលហេតុ​នៃ​ការ​ព្រួយ​បារម្ភ​

ទោះ​បី​ជា​ពុំ​មាន​អត្រា​មរណភាព​​នៃ​កុមារ​ណា​ម្នាក់​ក៏​ដោយ​ កុមារ​ចំនួន​ ៩​នាក់​​ក្នុង​ចំណោម​៧៥​នាក់​ (១២%) ដែល​កើត​កូវីដ​-១៩​ និង​មាន​រោគសញ្ញា​ Croup ចាំបាច់​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ហើយ​ចំនួន​៤​នាក់​ ត្រូវ​ការ​ការ​ថែទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ បើ​តាម​ការ​ប្រៀបធៀប​​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​​មាន​ការ​រាតត្បាត​នៃ​​វីរុស​កូវីដ​-១៩ កុមារ​ដែល​កើត​ជំងឺ​ Croup ត្រឹម​តែ​៥​% ​ប៉ុណ្ណោះ​ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។ កត្តា​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា​ វីរុស​កូវីដ​-១៩​ អាច​នាំ​ឲ្យ​កុមារ​មាន​អាការៈ​ក្អក​ដែល​ស្ដាប់​ទៅ​ដូច​ព្រុស​ធ្ងន់ធ្ងរ​ជាង​ បើ​ប្រៀបធៀប​នឹង​វីរុស​ដទៃ​ទៀត​។

កុមារ​ក្រោម​អាយុ​២​ឆ្នាំ ដែល​ឆ្លង​វីរុស​កូវីដ​-១៩ អាច​មាន​ផលវិបាក​ផ្លូវ​ដង្ហើម​​ច្រើន​ជាង​កុមារ​ដែល​​មាន​អាយុ​លើស​នេះ។ យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ វីរុស​កូវីដ​-១៩​ អាច​​នាំ​ឲ្យ​មាន​​ផល​ប៉ះពាល់​​ខ្លាំង​ក្លា​ចំពោះ​កុមារ​។ នៅ​ពេល​ដែល​កុមារ​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ យើង​អាច​នឹង​សង្កេត​ឃើញ​ក្មេង​មាន​ជំងឺ​ក្អក​​ដែល​ស្ដាប់​ទៅ​ដូច​ព្រុស (Croup) ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]