រាជធានីភ្នំពេញ ៖ ពិតណាស់ មង្គលការរបស់ តារាកំប្លែង នីឡា ត្រូវមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ខណៈពេល ពិធីនេះ ត្រូវបានលើកម្តងហើយម្តងទៀត ទើបតែអាចសម្រេចកាលពីប៉ុន្មានថ្ងៃមុន ដោយសារតែបញ្ហាកូវីដ។
យ៉ាងណាមិញ ក្រោយចប់ពិធីមង្គលការមិនទាន់ប៉ុន្មានផង ស្រាប់តែពេលនេះ គេឃើញ ស្វាមីរបស់តារាកំប្លែងវ័យក្មេងរូបនេះ Check in នៅមន្ទីរពេទ្យសម្ភពមួយកន្លែង ធ្វើឲ្យគេឲ្យគេឯងភ្ញាក់ផ្អើលជាខ្លាំង រៀបការទើបតែប៉ុន្មានថ្ងៃសោះ ពេលនេះ តារាស្រី នីឡា ចង់ត្រៀមក្លាយជាម្តាយគេលឿនបែបនេះផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ រូបនាងបានបង្ហើបថា រៀបការហើយរូបនាងនឹង គិតគូររឿងយកកូន ក្នុងពេលឆាប់ៗខាងមុខ មិនទុកពេលយូរឡើយ ព្រោះ គិតថាយកកូនពេលខ្លួននៅក្មេងបែបនេះជារឿងល្អ កុំឲ្យចាស់ទៅពិបាក ស្តាយក្រោយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]