ឥណ្ឌា៖ នៅថ្ងៃទី 21 ខែមីនា គេហទំព័រ Missosology បានរាយការណ៍ថា Harnaaz Sandhu បវរកញ្ញាចក្រវាលឆ្នាំ ២០២១ មានអារម្មណ៍រំជួលចិត្តក្នុងអំឡុងពេលព្រឹត្តិការណ៍ដើម្បីស្វាគមន៍នាងត្រលប់មកប្រទេសឥណ្ឌា។
ជាក់ស្តែង រាជនីសម្រស់រូបនេះ ស្លៀករ៉ូបពណ៌លឿង ពាក់មកុដពេជ្រ ជាមួយទឹកមុខរំភើប រកអ្វីបកស្រាយមិនបាន ជាមួយ នឹងអារម្មណ៍លាយឡំ បួករួម ការស្រក់ទឹកភ្នែក ចំពោះក្ដីស្រលាញ់របស់អ្នកគាំទ្រ ដែលរង់ចាំរូបនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាម Filmfare បានឱ្យដឹងថា Sandhu បានជិះ គ្រែស្នែង បានដង្ហែរក្បួនតាមដងវិថីសំខាន់ ៗ នៃរដ្ឋធានី បុមបៃ នៃប្រទេសឥណ្ឌា ដែលបវរកញ្ញាចក្រវាលវ័យ ២១ ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ អ្នកទេសចរ ក៏ដូចជាអ្នកស្រុកទាំងពួងផងដែរ។
គួរបញ្ជាក់ផងដែរ Harnaaz Sandhu បានធ្វើដំណើរ ជិះយន្តហោះត្រឡប់ទៅប្រទេសឥណ្ឌាវិញនៅថ្ងៃទី ១៧ ខែមីនា បន្ទាប់ពីបានមកដល់សហរដ្ឋអាមេរិកដើម្បីបំពេញកាតព្វកិច្ចបវរកញ្ញាចក្រវាល។ នាងត្រូវបានមិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើនមកទទួលស្វាគមន៍ នៅអាកាសយានដ្ឋាន ក្នុងការវិលមកមាតុភូមិដូច្នេះដែរ៕
ប្រភព៖ zingnews.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]