សេអ៊ូល៖ កាលពីថ្មី ៗ នេះ នៅលើបណ្តាះសង្គម ត្រូវបានគេ លើកប្រធានបទ នៃគ្រូពេទ្យវះកាត់កែសម្ផស្សកំពុងទាក់ទាញចំណាប់អារម្មណ៍ដោយជ្រើសរើស «ទម្រង់មុខតារាស្រី» ដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុងចំណោមអតិថិជនរបស់ពួកគេ។
ជាក់ស្តែងនៅថ្ងៃទី ១៣ ខែមីនា វីដេអូមួយដែលមានចំណងជើងថា «រឿងដែលសូម្បីតែគ្រូពេទ្យវះកាត់កែសម្ផស្សមិនអាចធ្វើបាន» ត្រូវបានបង្ហោះនៅលើបណ្តាញ YouTube ដែលមានឆានែលឈ្មោះថា «BODA BODA» ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងវីដេអូដែលបានចេញផ្សាយ គ្រូពេទ្យវះកាត់កែសម្ផស្ស Lee Kang Woo បានបង្ហាញខ្លួន និងនិយាយអំពីការវះកាត់កែសម្ផស្ស ដោយបានលើកឡើង រូបភាពតារាល្បី ដែលអតិថិជនរបស់អ្នកនាំមកច្រើនជាងគេ ជាទូទៅ ៧០ ទៅ ៨០ ភាគរយ គឺជាតារាសម្តែង Shin Se Kyung។
មិនត្រឹមតែប៉ុណ្ណោះ លោកបានបន្ថែមថា មនុស្សជាច្រើនក៏បាននាំយករូបថតរបស់តារាស្រី Oh Yeon Seo ផងដែរ ហើយសព្វថ្ងៃនេះមានមនុស្សជាច្រើន ក៏ចាប់អារម្មណ៍ លើទម្រង់មុខ សមាជិក Winter ក្រុម aespa ផងដែរ។
ទៀតសោតវេជ្ជបណ្ឌិតបានពន្យល់ថា ភាគច្រើននៅពេលដែលអតិថិជនហាក់ដូចជាខ្មាស់អៀនក្នុងការបង្ហាញរូបថតនោះគឺ ៧០ ទៅ ៨០ ភាគរយ នៃ Shin Se Kyung ដោយពួកគេដឹងថាវាមិនអាចទៅរួចទេក្នុងការមើលទៅដូចតារាស្រីរូបនេះ ប៉ុន្តែពួកគេនៅតែសុំចង់បាន យ៉ាងហោចណាស់ ក៏មើលទៅស្រដៀងនឹងនាងក៏បានដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]