ជប៉ុន៖ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនថាមពលអគ្គិសនីកំពុងអំពាវនាវឱ្យប្រជាជនសន្សំសំចៃអគ្គិសនី ដោយសារគ្រោះធម្មជាតិធ្វើឱ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីមានថយចុះច្រើន។
ដោយឡែក រដ្ឋាភិបាលជប៉ុនកំពុងព្រមានថា ការដាច់ចរន្តអគ្គិសនីអាចបណ្តាលឱ្យមានការដាច់ភ្លើងដ៏ធំនៅក្នុងខេត្ត ក្រុងចំនួនប្រាំបួនគឺ Ibaraki Tochigi Gunma Saitama Chiba Tokyo Kanagawa Yamanashi និង Shizuoka ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីនេះតម្រូវការប្រើប្រាស់អគ្គិសនីសម្រាប់កំដៅអាចនឹងកើនឡើងបន្ថែមនៅថ្ងៃអង្គារនេះ ខណៈពេលដែលព្រិល និងភ្លៀងត្រូវបានព្យាករណ៍សម្រាប់ភាគខាងកើតប្រទេសជប៉ុន ដែលនេះគឺជាពេលរងារ ដែលតម្រូវឱ្យប្រជាជនប្រើប្រាស់ឧបករណ៍ផ្សេងៗដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់ផងដែរ។
ចំពោះមូលហេតុចម្បងដែលបង្កជារឿងស្មុគស្មាញមួយនេះគឺដោយសារការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារភាគឦសានប្រទេសជប៉ុនកាលពីសប្តាហ៍មុន ដែលបានបំផ្លាញសមត្ថភាពផ្គត់ផ្គង់ថាមពល ដែលធ្វើឱ្យកង្វះខាតការផ្គត់ផ្គង់អគ្គិសនីបែបនេះ។
យ៉ាងណាមិញ ក្រុមមន្ត្រីបាននិយាយថា ការកាត់បន្ថយការប្រើប្រាស់ថាមពល ១០ភាគរយនឹងធានាបាននូវការផ្គត់ផ្គង់ដែលមានស្ថេរភាពផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]