ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ប្រាប់សាធារណៈជន ឱ្យមានការប្រុងប្រយ័ត្នចំពោះវីរុសកូវីដ១៩ ប្រភេទអូមីក្រុង ដោយសារពេលនេះស្ថានភាពឆ្លងក្នុងប្រទេសកម្ពុជា មិនមានការធូរស្បើយច្រើននោះឡើយ។

ដោយឡែក ក្រសួងសុខាភិបាល បានចេញយុទ្ធនាការមួយ ដើម្បីផ្សព្វផ្សាយជូនដល់ជនរួមជាតិឱ្យបន្តពង្រឹងវិធានការសុវត្ថិភាព ចំពោះខ្លួនអ្នក មនុស្សជាទីស្រឡាញ់ រួមទាំងក្រុមគ្រួសារ ជៀសឆ្ងាយពីជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលវាមានសមាសធាតុអាចចម្លងបន្តទៅអ្នកផ្សេងទៀតបានលឿន ដោយអាចបុគ្គលអ្នកឆ្លងមិនដឹងខ្លួននោះឡើយ។ ក្រៅពីនេះក្រសួងបានផ្សព្វផ្សាយព័ត៍មាននេះទៅកាន់ ស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន អង្គការជាតិ អន្តរជាតិ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញារមូលដ្ឋាន ដើម្បីជួយសហការផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា​ មេត្តាគោរពច្បាប់រដ្ឋបាល ក្នុងស្ថានភាពជំងឺឆ្លង ឱ្យបានគ្រប់ៗគ្នាផងដែរ៕

សូមអានសេចក្តីលម្អិតខាងក្រោម៖

ការប្រកាសរបស់ក្រសួងសុខាភិបាល
ការប្រកាសរបស់ក្រសួងសុខាភិបាល
ការប្រកាសរបស់ក្រសួងសុខាភិបាល
ការប្រកាសរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]