ភ្នំពេញ៖ ដោយមានចក្ខុវិស័យមើលឃើញអំពីតម្រូវការប្រចាំថ្ងៃ ឬសម្រាប់ទៅថ្ងៃអនាគតរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាជនបរទេសដែលមកសំណាក់ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន COMPASS នឹងរួមសហការគ្នាជាមួយ WOWNOW ក្នុងកម្មវិធីពិព័រណ៍ក្រោមប្រធានបទ “រស់នៅដោយគ្មានក្តីកង្វល់ជាមួយ WOWNOW | ស្វែងរកលំនៅឋានដោយគ្មានក្តីបារម្ភជាមួយ COMPASS”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចសហការនេះនឹងនាំមកនូវសេវាកម្មយ៉ាងសម្បូរបែបរួមមានសេវាកម្ម "ម្ហូបអាហារ សម្លៀកបំពាក់ និងលំនៅឋាន" សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន។ កម្មវិធីពិព័រណ៍ប្រព្រឹត្តទៅចំនួន ២ថ្ងៃ គឺថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២២ នៅអេដេន ហ្គាដិន (Eden Garden)។ កម្មវិធីពិព័រណ៍បានបង្កើតកម្មវិធីជាច្រើនដូចជា ល្បែងឆ្លងវគ្គ។

វគ្គទី១៖ ទាញយក និងចុះឈ្មោះក្នុងកម្មវិធីមួយក្នុងចំណោម COMPASSWOWNOW ដើម្បីចូលរួមក្នុងលេងហ្គេមបោះបាល់ផ្សងសំណាងយករង្វាន់។
វគ្គទី២៖ ទាញយក និងចុះឈ្មោះក្នុងកម្មវិធី COMPASS និង WOWNOW ទាំងពីរ ដើម្បីចូលរួមក្នុងការបង្វិលកងផ្សងសំណាងយករង្វាន់។

មិនត្រឹមតែប៉ុណ្ណោះ នៅកន្លែងកម្មវិធីផ្ទាល់ក៏មានប្រូម៉ូសិនពិសេសៗជាច្រើនទៀតផងដែរដូចជា៖
១/ អ្នកប្រើប្រាស់ថ្មីរបស់ WOWNOW នឹងទទួលបានគូប៉ុងកុម្ម៉ង់អាហារចំនួន ៥ដុល្លារ។
២/ នៅកន្លែងកម្មវិធីផ្ទាល់ ទាំងអតិថិជនចាស់ ឬថ្មី របស់ COMPASS និង WOWNOW ដែលធ្វើប្រតិបត្តិការជួលផ្ទះ នឹងទទួលបានកំសៀវទឹកអគ្គិសនីភ្លាមៗ និងគូប៉ុងកុម្ម៉ង់អាហារចំនួន ១០ដុល្លារ។
៣/ អតិថិជនក៏អាចធ្វើការណាត់ជួបដើម្បីទៅទស្សនាផ្ទះ ដោយមានឡានវីអាយភី សម្រាប់ជូនដំណើរទៅមកដោយឥតគិតថ្លៃ ព្រមទាំងទទួលបានកាដូពិសេសបន្ទាប់ពីការទស្សនាផ្ទះរួច។

នៅចាំអីទៀត! កុំភេ្លចចូលរួមលេងកម្សាន្តក្នុងកម្មវិធីពិព័រណ៍ ​ COMPASS | WOWNOW ទាំងអស់គ្នានៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២២ នៅអេដេន ហ្គាដិន (Eden Garden)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]