ពិភពលោក÷ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសម្រង់អត្ថបទដែលចេញផ្សាយដោយសារព័ត៌មានដ៏ល្បី Reuters បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelenskyy  បាននិយាយថាវាមិនអាចទៅរួចឡើយដើម្បីចរចាបញ្ចប់ស.ង្គ្រា.មដោយមិនមានជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន។ ក្នុងន័យនេះលោកចង់ទទូចឲ្យមានការរៀបចំកិច្ចប្រជុំមួយរវាងលោកនិងលោកពូទីន ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសរបស់លោកគឺអ៊ុយក្រែន។

យ៉ាងណាមិញ ក្រោយបានឃើញការប្តេជ្ញារបស់ប្រធានាធិបតីអ៊ុយក្រែនថ្លែងយ៉ាងដូច្នេះ បណ្តាអ្នកប្រាជ្ញ និងជាពិសេសក្រុមអ្នកជំនាញភូមិសាស្រ្តនយោបាយជាច្រើនបានសម្តែងមតិនិងគំនិតសុទិដ្ឋនិយមថាវានឹងក្លាយជាការល្អបើជំនួបរវាងប្រធានាធិបតីអ៊ុយក្រែន និងរុស្សុី ត្រូវបានរៀបចំឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា អស់រយ:ពេលជិតមួយខែហើយ ដែលសង្រ្គាមរវាងអ៊ុយក្រែន និងរុស្សុីបានផ្ទុះឡើង ខណ:ដែលប្រជាជនស្លូតត្រង់ កុមារ និងស្រ្តីជនជាតិអ៊ុយក្រែនជាច្រើនលាន់នាក់ បានធ្វើការភៀសខ្លួនទៅកាន់ប្រទេសជិតខាង៕

ប្រធានាធិបតីអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]