តែផ្កាកូលាបជាតែផលិតពីផ្កាកូលាបក្រពុំដែលមិនទាន់រីក មានពណ៌ស្រស់ស្អាត និងមានគុណប្រយោជន៍មិនចាញ់តែបៃតង ឬតែអ៊ូឡុងទេ។ តើតែផ្កាកូលាបផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?
១. កាត់បន្ថយអាការៈឈឺចាប់ពេលមករដូវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការសិក្សានៅកោះតៃវ៉ាន់ក្នុងឆ្នាំ ២០០៥ បានឱ្យដឹងថា ការញុំាតែផ្កាកុលាបអាចកាត់បន្ថយអាការៈឈឺចាប់មករដូវដែលជាវិធីព្យាបាលមានសុវត្ថិភាព និងងាយស្រួល។
២. ជំនួយស្បែក
តែផ្កាកូលាបសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកពីការមានស្នាមជ្រីញជ្រួញ និងយារធ្លាក់។
ម្យ៉ាងទៀត វីតាមីន C អាចជំរុញការផលិតខូឡាជែនដែលជាប្រូតេអ៊ីនជួយឱ្យស្បែក និងសក់របស់យើងស្អាត ហើយមានសុខភាពល្អ។
លើសពីនេះទៅទៀត តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងការរលាក និងបាក់តេរីដែលមានប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហាស្បែកដូចជា កើតមុន។
៣. ជួយពង្រឹងប្រព័ន្ធភាពសុំា
បរិមាណវីតាមីន C នៅក្នុងតែផ្កាកូលាបអាចជួយពង្រឹងប្រព័ន្ធភាពសុំាយើងប្រយុទ្ធប្រឆាំងនឹងមេរោគផ្តាសាយ និងក្អកជាដើម។
ជាពិសេស តែផ្កាកូលាបសម្បូរទៅដោយវីតាមីន B1, B2, K, និងបេតាការ៉ូទីនដែលអាចជួយឱ្យយើងជាសះស្បើយពីជំងឺផ្តាសាយ ឬគ្រុនផ្តាសាយលឿន។
៤. ជួយប្រព័ន្ធរំលាយអាហារ
តែផ្កាកូលាបអាចជំរុញការផលិតទឹកប្រមាត់ដែលជួយបំបែក និងស្រូបជាតិខ្លាញ់ក្នុងពោះវៀនរបស់យើង។ ម្យ៉ាងទៀត តែផ្កាកូលាបអាចជួយបង្កើនបាក់តេរីល្អដែលជួយដល់ការរំលាយអាហារនៅក្នុងពោះវៀនទៀតផង។
៥. ជួយកាត់បន្ថយស្រេស្ត
ការញុំាតែផ្កាកូលាបអាចជួយឱ្យចិត្តយើងស្ងប់ កាត់បន្ថយភាពតានតឹង ធ្វើឱ្យអារម្មណ៍ល្អ និងព្យាបាលអាការៈថប់បារម្ភ និងបាក់ទឹកចិត្ត។
៦. កាត់បន្ថយអត្រាឆ្លងមេរោគផ្លូវទឹកនោម
តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងជាសារធាតុបញ្ចុះទឹកនោមធម្មជាតិដែលជួយឱ្យយើងនោមញឹក។ ដូច្នេះការញុំាតែផ្កាកូលាបអាចជួយយើងកាត់បន្ថយការឆ្លងមេរោគផ្លូវទឹកនោមបាន។
៧. កាត់បន្ថយអាការៈទល់លាមក
តែផ្កាកូលាបមិនត្រឹមតែជួយដល់ការរំលាយអាហារទេ ថែមទាំងអាចជួយព្យាបាលបញ្ហាទល់លាមកទៀតផង ព្រោះតែផ្កាកុលាបជាថ្នាំបញ្ចុះធម្មជាតិ។
តែផ្កាកូលាបគ្មានជាតិកាហ្វេអ៊ីនទេ ដូច្នេះយើងអាចញុំាពេលណាក៏បាន។ យ៉ាងណាមិញ អ្នកជំនាញបានណែនាំថា យើងមិនត្រូវញុំាលើសពីបីពែងក្នុងមួយថ្ងៃទេ ព្រោះតែផ្កាកូលាបមានផ្ទុកវីតាមីន C ខ្ពស់។ បើយើងញុំាវីតាមីន C ច្រើនពេកអាចបណ្តាលឱ្យយើងវិលមុខ ចង្អោរ ក្អួត រាក ឬឈឺក្បាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]