ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងកាមេរ៉ាទូរស័ព្ទម៉ូដែលថ្មីមួយនេះ? វាមានលក្ខណៈពិសេសអ្វីខ្លះ? ហើយរឹតតែចង់ដឹងទៀតថា តើកាមេរ៉ាភ្នែកឆ្មានេះបំពាក់នៅលើស្មាតហ្វូនម៉ូដែលអ្វី? បើនិយាយពីភ្នែកសត្វឆ្មា គឺមានលក្ខណៈពិសេសអាចបន្លឺភ្លឺនៅពេលយប់ ដែលពន្លឺនេះអាចឲ្យវាមើលឃើញច្បាស់ទោះស្ថិតក្នុងកន្លែងខ្វះពន្លឺ ឬទីងងឹតក៏ដោយ ហើយនេះគឺជាមូលហេតុដែលគេប្រៀបភ្នែកឆ្មាទៅនឹងកាមេរ៉ាមុខស្មាតហ្វូន OPPO Reno7 ម៉ូដែលថ្មីចុងក្រោយបង្អស់ ដែលមានសមត្ថភាពអាចបង្កើតពន្លឺថតរូបស៊ែលហ្វីបានគ្រប់ទីកន្លែងបានយ៉ាងល្អឥតខ្ចោះទោះស្ថិតក្នុងកន្លែងកុងពន្លឺ ឬខ្វះពន្លឺក៏ដោយ។

  ស្មាតហ្វូន OPPO Reno7
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 នឹងបង្ហាញខ្លួនឆាប់ៗ ជាមួយចំណុចលេចធ្លោដ៏ធំបំផុតគឺបច្ចេកវិទ្យាសេនស័រកាមេរ៉ាមុខកម្រិតកំពូល IMX709 ដែលក្រុមហ៊ុន OPPO និង Sony បានធ្វើការសហការគ្នា និងដំបូងគេបង្អស់លើពិភពលោក ដើម្បីបង្កើនសមត្ថភាពកាមេរ៉ាឲ្យមានប្រសិទ្ធភាពខ្ពស់ប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ឲ្យអ្នកនូវបទពិសោធន៍ថតរូបស៊ែលហ្វីបានយ៉ាងស្រស់ស្អាត និងលេចធ្លោជាងពេលណាៗទាំងអស់ក្នុងការចាប់យករូបភាពដ៏ស្រស់ស្អាត និងច្បាស់គ្រប់ពេល។

មិនតែប៉ុណ្ណោះ OPPO Reno7 បានផ្តោតសំខាន់និងអាប់ដេតលើបច្ចេកវិទ្យា «អ្នកជំនាញ Portrait» ជំនាន់ថ្មីឲ្យកាន់តែលេចធ្លោ ល្អឥតខ្ចោះគ្រប់កាលៈទេសៈ និងបង្កើនរូបភាពមានភាពទាក់ទាញជាងមុនៗ។ ក្នុងនោះសូម្បីស្ថាប័នព័ត៌មានក្នុងស្រុក តារាល្បីៗ និងអតិថិជនក៏បានលាន់មាត់និយាយតៗថា OPPO Reno7 សមត្ថភាពកាន់តែប្រសើរជាងមុនទ្វេដង ពិសេសវាបំពាក់ដោយបច្ចេកវិទ្យាទំនើបៗនឹកស្មានមិនដល់។​ អ្វីដែលទាក់ទាញខ្លាំងជាងគេនៅពេលនេះគឺវាបានផ្លាស់ប្តូររូបរាងតុបតែងថ្មីទាំងស្រុងប្រៀបដូចបង្វែរអារម្មណ៍អ្នកប្រើប្រាស់ឆ្ពោះទៅកាន់ភាពទាន់សម័យ ភាពស៊ីវិល័យថែមមួយកម្រិតទៀត។

  ស្មាតហ្វូន OPPO Reno7

អ៊ីចឹងធានាថាវត្តមានរបស់ OPPO Reno7 ស៊េរីថ្មីលើកនេះមិនឲ្យអ្នកទាំងអស់គ្នាខកបំណងឡើយ។ ហើយឥឡូវនេះលោកអ្នកអាចកក់ទុកមុន ឬ Blind Order ស្មាតហ្វូន OPPO Reno7 Series ចាប់ពីថ្ងៃនេះតទៅ ចំពោះតម្លៃ កាដូ និងព័ត៌មានលម្អិតៗ OPPO ប្រចាំប្រទេសកម្ពុជានឹងជម្រាបជូនក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno7 Series នាថ្ងៃទី28 ខែមីនា ឆ្នាំ2022 ចាប់ពីវេលាម៉ោង 7 យប់តទៅ និងមានផ្សាយជូនទស្សនានៅលើផេគហ្វ៊េសប៊ុក OPPO រួមទាំងឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មី Reno7, កាសឥតខ្សែ OPPO Enco Air 2 រង្វាន់ និងនាឡិកាវៃឆ្លាត OPPO Watch Free ជាច្រើនរង្វាន់ទៀត។ សម្រាប់ព័ត៌មានលម្អិតៗ លក្ខណៈសម្បត្តិផ្សេងៗលោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ មិនអាចរង់ចាំការមកដល់របស់ OPPO Reno7 បានឡើយ៕​

  ស្មាតហ្វូន OPPO Reno7
  ស្មាតហ្វូន OPPO Reno7
  ស្មាតហ្វូន OPPO Reno7
  ស្មាតហ្វូន OPPO Reno7
  ស្មាតហ្វូន OPPO Reno7
  ស្មាតហ្វូន OPPO Reno7
  ស្មាតហ្វូន OPPO Reno7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]