អាការៈរមាស់ធ្វើឲ្យយើងមានអារម្មណ៍រលាក ក្រហាយ ក៏ដូចជាចង់អេះស្បែកត្រង់បរិវេណនោះ។ ពេលខ្លះ យើងអាចរមាស់នៅតំបន់តែមួយ ប៉ុន្តែពេលខ្លះទៀត យើងក៏អាចរមាស់ពេញរាងកាយដូចគ្នា។ ទន្ទឹមនឹងអាការៈរមាស់នេះ យើងក៏អាចឡើងកន្ទួល ឬត្រអកផងដែរ។
អ្វីធ្វើឲ្យកើតមានអាការៈរមាស់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាការៈរមាស់អាចជារោគសញ្ញានៃបញ្ហាសុខភាពជាច្រើន ដែលក្នុងនោះរួមមាន៖
- អាលែកហ្ស៊ីទៅនឹងអាហារ សត្វល្អិតទិច ល្អងធូលី និងថ្នាំពេទ្យ
- ជំងឺស្បែកដូចជាត្រអក រលាកស្បែករ៉ាំរ៉ៃ និងស្បែកស្ងួត
- ប្រតិកម្មទៅនឹងសារជាតិគីមី គ្រឿងសម្អាង និងសារធាតុដទៃទៀត។
- ពពួកប៉ារ៉ាស៊ីត ដូចជាព្រូន ចៃ
- មានផ្ទៃពោះ
- ជំងឺថ្លើម តម្រងនោម ឬក្រពេញទីរ៉ូអ៊ីត
- ជំងឺមហារីកជាក់លាក់
- ជំងឺដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ដូចជាជំងឺទឹកនោមផ្អែមជាដើម។
យើងគួរព្យាបាលអាការៈរមាស់ដោយវិធីណា?
ពិតណាស់ អាការៈរមាស់ភាគច្រើនមិនមានភាពធ្ងន់ធ្ងរឡើយ។ ប៉ុន្តែ គ្នាយើងក៏អាចសាកល្បងតិចនិកទាំងនេះ៖
- ស្អំកំណាត់ត្រជាក់
- ប្រើក្រែមផ្ដល់សំណើម
- ងូតទឹកក្ដៅឧណ្ហៗ
- ប្រើប្រាស់ក្រែមលាបរមាស់ប្រភេទ Hydrocortisone ឬ Antihistamines
- ជៀសវាងអេះ ជៀសវាងសំលៀកបំពាក់ដែលងាយរលាក និងមិនត្រូវប៉ះពាល់កម្ដៅ ក៏ដូចជាសំណើមខ្លាំងពេក
យ៉ាងណាមិញ យើងគួរជៅទូបគ្រូពេទ្យ ប្រសិនបើមានអាការៈរមាស់ធ្ងន់ធ្ងរ និងមិនបាត់ទៅវិញនៅក្នុងរយៈពេលពីរបីសប្ដាហ៍ ឬមិនមានមូលហេតុច្បាស់លាស់។ ក្នុងករណីដែលយើងមានជំងឺដែលបង្កឲ្យមានអាការៈរមាស់ យើងចាំបាច់ត្រូវព្យាបាលជំងឺនោះជាមុនសិន។
ចំណុចសំខាន់
អាការៈរមាស់កើតឡើងដោយបញ្ហាជាច្រើន ដូចជាអាលែកហ្ស៊ី ជំងឺស្បែក ប្រតិកម្មនឹងសារធាតុគីមី មានផ្ទៃពោះ មានជំងឺថ្លើម តម្រងនោមជាដើម។ល។ យ៉ាងណាមិញ ដើម្បីបំបាត់ ក៏ដូចជាកាត់បន្ថយអាការៈនេះ យើងអាចសាកល្បងតិចនិកមួយចំនួនដូចជា៖
- ស្អំកំណាត់ត្រជាក់
- ប្រើក្រែមផ្តល់សំណើម
- ងូតទឹកក្តៅឧណ្ហៗ
- ប្រើប្រាស់ក្រែមលាបរមាស់
- ជៀសវាងអេះ ឬពាក់សំលៀកបំពាក់ដែលងាយរលាកស្បែក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]