ថៃ៖ កាលពីថ្ងៃអង្គារ៍ ទី២២ ខែមីនា ឆ្នាំ២០២២កន្លងទៅម្សិលមិញនេះ មហាជន និងជាពិសេសអ្នកតាមដានរឿងក្តីរបស់តារាស្រីថៃដ៏ល្បី Tangmo Nida បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញវីដេអូមួយដោយបានបង្ហាញពីសកម្មភាពរបស់តារាស្រីរូបនេះ ខំប្រឹងហែលទឺកឡើងមកលើគោក មុនពេលស្លា.ប់ រហូតទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនពេញបណ្តាញសង្គម។

ជាក់ស្តែងនៅក្នុងវីដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាពដែលដែលថតចេញ​ពី​កាមេរ៉ា​ក្រុង Bang Kruai ខេត្តNonthaburiនោះ គេសង្កេតឃើញសកម្មភាពរបស់តារាសម្តែងស្រី Tangmo Nida ខំប្រឹងត្រដរហែលទឹកមកច្រាំង ប៉ុន្តែខណ:នោះមានទូកមួយបានធ្វើដំណើរមកក្បែរតែបែរជាមិនជួយស្រង់នាងទៅវិញ។ ហេតុការណ៍ដ៏ចម្លែកនេះ បានធ្វើឲ្យមហាជនថៃជាច្រើនចោទជាសំនួរត្រង់ៗដល់ការធ្វើការរបស់សមត្ថកិច្ច ថាតើហេតុអ្វីនៅមិនទាន់កំណត់មុខសញ្ញាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សំណុំរឿងក្តីរបស់តារាស្រីថៃដ៏ល្បី Tangmo Nida នៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ ខណ:ដែលមហាជនជាច្រើនបានទទូចឲ្យមានការស្វែងរកយុត្តិធម៌សម្រាប់តារាស្រី Tangmo ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

តារាស្រីថៃ Tangmo Nida
តារាស្រីថៃ Tangmo Nida
តារាស្រីថៃ Tangmo Nida
វីដេអូថតចេញពីកាមេរ៉ាសុវត្ថិភាព
វីដេអូថតចេញពីកាមេរ៉ាសុវត្ថិភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]