ភ្នំពេញ៖ ពិតណាស់ ស្របពេល ល្អហួស កាន់តែធំពេញវ័យ គេកាន់តែសម្លឹងឃើញពីទេពកោសល្យ និងសមត្ថភាពរបស់ក្មេងស្រីរូបនេះ ខណៈនាងអាចធ្វើរឿងគ្រប់យ៉ាងបានដូចមនុស្សពេញវ័យយ៉ាងដូច្នេះ។

ក្នុងនោះដែរ តារាស្រីវ័យក្មេងរូបនេះ ធ្លាប់បង្ហើបប្រាប់ថា ទៅថ្ងៃអានាគតនាងមានបំណងចង់ធ្វើជាតារាK-pop ជាពិសេសនៅពេលដែលគ្រប់អាយុ នាងនឹងដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាតែម្ដង។ ជាមួយនឹង សមត្ថភាពដ៏សម្បូរបែបនេះហើយ ល្អហួស ក៏មានចំណេះដឹងគួរឲ្យសរសើរ ដោយនាង អាច និយាយភាសារ អង់គ្លេស និងភាសារ ថៃបានទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ឈ្មោះ Kimsan ដែលត្រូវជា លោកពូរបស់កុមារីរូបនេះ បានបង្ហោះ វីដេអូឃ្លីប របស់ ល្អហួស បានសម្តែងការរាំ ក្នុងបទឥណ្ឌាមួយ ជាមួយនឹង កាយវិការដ៏រស់រវើក ដងខ្លួនទន់រលាស់ទៅតាមចង្វាក់ភ្លេង បូករួមនឹងការតុបតែងខ្លួនសមទៀតនោះ ធ្វើឲ្យ ល្អហួស មើលទៅកាន់តែទាក់ទាញ ទាក់ភ្នែកអ្នកទស្សនាខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស