បរទេស៖ អស់រយៈពេល ២ ខែទៅហើយ បន្ទាប់ពីតារាស្រី Park Shin Hye និង លោក Choi Tae Joon បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងរីករាយ ដែលជាទីចាប់អារម្មណ៍របស់ទស្សនិកជន និងហ្វេនៗជាច្រើន ផងដែរ។ 

ជាពិសេស កាលពីកន្លងទៅនេះ គូស្វាមីភរិយាអ្នកទាំងពីរ ត្រូវបានគេដឹងថា បានដំណើរកម្សាន្ត ដើម្បីទៅក្រេបទឹកឃ្មុំយ៉ាងរ៉ូមែនទិក នៅ Hawaii និងធ្វើឲ្យហ្វេនៗកំពុងតែរង់ចាំមើលពីរូបភាពស្វីតៗរបស់អ្នកទាំងពីរ ក្នុងដំណើរកម្សាន្តមួយនេះទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ នៅលើបណ្ដាញសង្គម ស្រាប់តែមានការបើកបង្ហាញរូបភាពថ្មីរបស់ Park Shin Hye និង លោក Choi Tae Joon ដែលបានបង្ហាញខ្លួនជាមួយគ្នា ពេលពួកគេទាំងពីរបានទៅលេងកីឡាវាយកូនហ្គោល ជាមួយនឹងមិត្តៗ។ 

នៅក្នុងនោះ អ្នកទាំងពីរ ត្រូវបានគេចាប់អារម្មណ៍​ទៅលើការតុបតែងខ្លួនយ៉ាងសាមញ្ញ ជាពិសេស សម្រាប់តារាស្រី Park Shin Hye តែម្ដង ដែលបានមកជាមួយនឹងស្នាមញញឹមស្រស់ស្រាយ ក៏ដូចជា ធ្វើឲ្យហ្វេនៗបានសម្គាល់ឃើញ ពីមុខមូលជាងមុនរបស់នាង ផងដែរ៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Park Shin Hye និងស្វាមី
Park Shin Hye
Park Shin Hye និង ស្វាមី
Park Shin Hye និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]