តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយបានបង្ហាញខ្លួនចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់របស់Pleng សិល្បករចម្រៀង និងជាតារាចម្រៀងរ៉េបដ៏ល្បីលោកងួន ចាន់ដេវីត ឬហៅកាត់ថាជីដេវីត បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានបង្ហាញម៉ូតសម្លៀកបំពាក់ដ៏ស្រស់ស្អាត ព្រមទាំងបានបញ្ចេញស្ទាយ៍បើកទ្វារឡានដ៏ទាក់ទាញរហូតទទួលបានការចាប់អារម្មណ៍ពេញហ្វេសប៊ុក។

ជាក់ស្តែងនៅក្នុងការបង្ហាញមុខក្នុងកម្មវិធីប្រគល់ពានរង្វាន់របស់Pleng លោកជីដេវីត ក្នុងឈុតពណ៌បៃតងស្រស់អមដោយវែនតាខ្មៅលាយស បានទាក់ទាញចំណាប់អារម្មណ៍មិត្តៗក៏ដូចជាហ្វេនៗនារីៗជាខ្លាំង បន្ទាប់ពីបានបើកទ្វារឡានទំនើប ដើរលើកម្រាលព្រំក្រហមចូលរួមកម្មវិធីជះរាងសង្ហាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា លោកជីដេវីត សិល្បករចម្រៀងដ៏ល្បីរួមទាំងគូស្នេហ៍កញ្ញា ទេពបូព្រឹក្ស ក៏មានវត្តមានក្នុងកម្មវិធីប្រគល់ពានរង្វាន់របស់Pleng ដោយបទវីរនារី របស់អ្នកទាំងពីរឈ្នះពានរង្វាន់រហូតដល់ទៅបីឯណោះ៕

ចង់ឃើញថាតើលោកជីដេវីត ស្រស់សង្ហាកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកជីដេវីត
លោកជីដេវីត ដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធី Pleng Music
លោកជីដេវីត ដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធី Pleng Music
លោកជីដេវីតក្នុងកម្មវិធី Pleng Music
លោកជីដេវីត ដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធី Pleng Music

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]