ភ្នំពេញ៖ ជាមួយនឹងបេសកកម្មដ៏មុតមាំក្នុងការលើកកម្ពស់គុណភាពខ្យល់បរិសុទ្ធស្រស់ថ្លា
ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ក្រុមហ៊ុន Panasonic
Cambodia បានបើកសម្ពោធនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មី
XU ដ៏ឆ្លាតវៃ គួរជាទីប្រាថ្នា។
ម៉ាស៊ីនត្រជាក់ Panasonic ស៊េរីថ្មី XU មានបំពាក់នូវបច្ចេកវិទ្យាទំនើប
nanoe™X អាចទប់ស្កាត់ការបំពុលជាច្រើន
រួមជាមួយនឹងការកម្ចាត់ក្លិនមិនល្អ ដែលមាននៅក្នុងខ្យល់បរិយាកាសនៅក្នុងផ្ទះ និងនៅលើផ្ទៃកម្រាលនៃគ្រឿងបរិក្ខារផ្សេងៗនៅក្នុងផ្ទះរបស់អ្នក ដោយការបញ្ចេញនូវភាគល្អិតទឹកដ៏តូចដែលមានទំហំណាណូ ដើម្បីអាចជួយការពារមនុស្សជាទីស្រលាញ់របស់អ្នកបានប្រសើរជាងមុន។
មុខងារថ្មីនៃ ឧបករណ៍ផលិត nanoe™X
mark 2 រ៉ាឌីកាល់អ៊ីដ្រុកស៊ីល (OH)
ដែលស្រោបដោយទឹកក្នុងទំហំដ៏តូច ណាណូម៉ែត្រ បានច្រើនជាងឧបករណ៍ផលិត nanoe™ ធម្មតា។ ជាលទ្ធផល ឧបករណ៍ផលិត nanoe™X
ជំនាន់ចុងក្រោយបំផុតនេះ មានប្រសិទ្ធភាពខ្ពស់បំផុត
ក្នុងការសម្អាតខ្យល់បរិយាកាស និងអាចកម្ចាត់ក្លិនមិនល្អនៅក្នុងផ្ទះរបស់អ្នកបានយ៉ាងអស្ចារ្យ។
វីដអូនាំណែនាំអំពីម៉ាស៊ីនត្រជាក់ XU Series Air Conditioner
ម៉ាស៊ីនត្រជាក់ស៊េរីថ្មី XU មានបំពាក់បច្ចេកវិទ្យា nanoe™X ដែលជាប្រព័ន្ធបន្សុទ្ធខ្យល់លក្ខណៈច្នៃប្រឌិតថ្មី អាចថែរក្សាលំនៅឋានរស់នៅរបស់អ្នកឲ្យមានបរិយាកាសស្រស់ថ្លាប្រកបដោយអនាម័យខ្ពស់ សម្រាប់អ្នក និងគ្រួសាររបស់អ្នករស់នៅប្រកបដោយផាសុកភាព។ វាអាចទប់ស្កាត់ការលូតលាស់នៃសារធាតុបំពុលជាច្រើន មានដូចជា បាក់តេរី មេរោគ ពពួកផ្សិតផ្អួរ និងក្លិនមិនល្អ។
លើសពីនេះ ម៉ូដែលថ្មីនេះ ក៏មានបំពាក់មុខងារពិសេស Comfort Cloud App ដែលអាចឲ្យអ្នកប្រើប្រាស់គ្រប់គ្រងបញ្ជាម៉ាស៊ីនត្រជាក់បានរហូតដល់ 200 គ្រឿង បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ប្រព័ន្ធគ្រប់គ្រងបណ្តាញ អាចឲ្យឧបករណ៍ចល័ត ដូចជាទូរស័ព្ទរបស់អ្នក ដើរតួជាឧបករណ៍គ្រប់គ្រងបញ្ជាពីចម្ងាយបានយ៉ាងល្អ និងដ៏ងាយស្រួល ដោយគ្រាន់តែភ្ជាប់ដំណើរការជាមួយម៉ាស៊ីនត្រជាក់របស់អ្នក ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ជាមួយនឹងមុខងារពិសេសៗនៃការផ្តល់នូវភាពត្រជាក់ប្រកបដោយផាសុកភាព គឺមានតែនៅ Panasonic ។
វីដេអូបង្ហាញអំពីកម្មវិធី Smart Comfort Cloud App
Panasonic បានបង្កើត nanoe™X ដោយមានគោលបំណងធ្វើឲ្យគុណភាពខ្យល់នៅទូទាំងពិភពលោកមានភាពប្រសើរឡើង និងផ្តល់នូវដំណោះស្រាយនៃគុណភាពខ្យល់ ដែលអាចគ្រប់គ្រងសីតុណ្ហភាព សំណើម ការផ្លាស់ប្តូរចរន្តខ្យល់ចេញចូល និងចរន្តខ្យល់បាញ់ចេញ ដើម្បីផ្តល់នូវខ្យល់បរិយាកាស ដែលមានគុណភាពខ្ពស់ ស័ក្តិសមសម្រាប់ប្រើប្រាស់នៅតាមគេហដ្ឋាន ហាងលក់ទំនិញ ការិយាល័យ និងអគារផ្សេងៗ។ ប្រទេសមួយចំនួនដូចជា ជប៉ុន សិង្ហបុរី និងម៉ាឡេស៊ី បាននាំមុខក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដ៏ឆ្លាតវៃនេះ ហើយប្រទេសជាច្រើនទៀតក៏នឹងកំពុងប្រើប្រាស់ជាបន្តបន្ទាប់។
អំពី Panasonic Cambodia
ក្រុមហ៊ុន Panasonic ប្រចាំនៅប្រទេសកម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ 2010 គឺជាការិយាល័យតំណាងចែកចាយផ្លូវការរបស់ Panasonic Singapore មកកាន់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការផ្តល់នូវបរិយាកាសរស់នៅកាន់តែប្រសើរដល់សង្គម និងសហគមន៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ៖ www.panasonic.com/kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]