អាល្លឺម៉ង់៖ នាពេលថ្មីៗនេះ អ្នកធ្វើដំណើរជាច្រើនបានប្រឈមមុខនឹងការលុបចោលជើងហោះហើរទូទាំងប្រទេសអាឡឺម៉ង់ ដោយសារបុគ្គលិកសន្តិសុខនៅអាកាសយានដ្ឋានជាច្រើនបាននាំធ្វើកូ.ដ.ក.ម្ម.រយៈពេលប៉ុន្មានថ្ងៃដើម្បីតវ៉ារឿងប្រាក់ខែ។

ដោយឡែក នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងតែរាងងើបឡើងវិញពីការវិបត្តិតម្លៃប្រេងឡើងថ្លៃ និងការបិទដែនអាកាស ដោយសារស.ង្គ្រា.ម.នៅអ៊ុយក្រែន ដូច្នេះត្រូវលុបចោលជើងហោះហើររាប់ប្រមាណជាងរាប់រយទាំងទៅ និងមក ជាបណ្តោះអាសន្នសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពមួយបានបញ្ជាក់ថា អាកាសយានដ្ឋាន Duesseldorf ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរចំនួន១៤០ ក្នុងចំណោមជើងហោះហើរប្រហែល ២៦០ទាំងទៅ និងមកពីទីក្រុងភាគខាងលិចប្រទេសអាល្លឺម៉ង់សម្រាប់ថ្ងៃអង្គារនេះ។

យ៉ាងណាមិញ នៅទីក្រុង Cologne និងBonn ត្រូវបានលុបចោលជើងហោះហើរ ៧៣ ក្នុងចំណោម ១២៣ ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

អាកាសយានដ្ឋានមួយនៅក្នុងអាល្លឺម៉ង់ (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]