ភ្នំពេញ៖ មូលនិធិព្រីនស៍ (Prince Foundation) ដែលជាមូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប (ហៅកាត់ថា «ព្រីនស៍ គ្រុប») ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ខ្លួននៅថ្ងៃនេះ។ របាយការណ៍នេះបានបង្ហាញពីគំនិតផ្តួចផ្តើមពេញមួយឆ្នាំរបស់មូលនិធិ ដែលមានលក្ខណៈរួមបញ្ចូល និងបានធ្វើសមាហរណកម្មខិតទៅជិតគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
ទឹកប្រាក់ជាង ៤,៥ លានដុល្លារ ត្រូវបានបែងចែកជាចម្បងលើការថែទាំសុខភាព រីឯមូលនិធិដែលនៅសល់ត្រូវបាន ដាក់បញ្ចូលទៅក្នុងគំនិតផ្តួចផ្តើមក្នុងវិស័យអប់រំ និងការចូលរួមរបស់សហគមន៍ ដោយប្រកាន់ខ្ជាប់ការយកចិត្តទុកដាក់លើវិស័យបី។ មិនតែប៉ុណ្ណោះមូលនិធិព្រីនស៍ ក៏បានធ្វើការបរិច្ចាគទឹកប្រាក់ ៣ លានដុល្លារ ក្នុងចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងប្រទេសឡាវ ដើម្បីជួយឲ្យប្រទេសនេះទទួលបានវាក់សាំងចំនួនមួយលានដូស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖
របាយការណ៍ប្រចាំឆ្នាំនេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិឆ្ពោះទៅរកការអនុវត្តយុទ្ធសាស្ត្រ និងការវិនិយោគតម្រង់ទិសថ្មីរបស់ខ្លួនឡើងវិញនៅឆ្នាំ២០២១ ដោយបានបញ្ចូលនូវសេចក្តីថ្លែងការណ៍បេសកកម្មថ្មីមួយគឺ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។
ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលសំខាន់ៗ ដែលមូលនិធិព្រីនស៍បានសហការ និងធ្វើការជាមួយ ដូចបានបង្ហាញក្នុងរបាយការណ៍រួមមាន កាកបាទក្រហមកម្ពុជា អង្គការ Caring for Cambodia ដែលជាអង្គការសប្បុរសធម៌ផ្តោតលើវិស័យអប់រំ និងអង្គការម្លប់តាប៉ាង (M’Lop Tapang) ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុដែលធ្វើការជាមួយកុមារប្រឈមនឹងហានិភ័យ។ ការប្តេជ្ញាមួយទៀតរបស់មូលនិធិព្រីនស៍ក្នុងការផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈនៅកម្ពុជា ក៏មានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជាផងដែរ តាមរយៈការគាំទ្រពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology) ដែលជាសាលាបង្រៀនធ្វើនាឡិកាស្តង់ដារប្រទេសស្វីស ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លីមុនពេលចាប់ផ្តើមនៃជំងឺរាតត្បាត។ មូលនិធិត្រូវបានផ្តោតជាសំខាន់លើការបង្កើតផលវិជ្ជមានរយៈពេលវែងតាមរយៈគម្រោងផ្សេងៗរបស់ខ្លួន។
លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបបានឲ្យដឹងថា៖
ដូចបានគូសបញ្ជាក់ផងដែរ នៅក្នុងរបាយការណ៍នេះមូលនិធិព្រីនស៍នឹងបង្វែរការផ្តោតយកចិត្តទុកដាក់ពីកម្មវិធីគំនិតផ្តួចផ្តើមទាក់ទងនឹងជំងឺកូវីដ-១៩ ទៅជាការផ្តល់ជំនួយសប្បុរសធម៌ផ្នែកអប់រំវិញម្តង។ អ្វីដែលពិសេសជាងនេះទៀត គឺអាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារយៈពេលប្រាំពីរឆ្នាំជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៤០០នាក់ ដើម្បីសិក្សានៅតាមសកលវិទ្យាល័យដ៏ល្បីល្បាញក្នុងស្រុក។
របាយការណ៍ប្រចាំឆ្នាំក៏បានសបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ចំពោះប្រជាជនកម្ពុជា ដោយប្រកាន់យកវិធីសាស្រ្តភាពជាដៃគូពហុភាគីជាយុទ្ធសាស្រ្ត ដើម្បីឲ្យប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។ ក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមក មូលនិធិព្រីនស៍បានបរិច្ចាគទឹកប្រាក់ជាង ១៤លានដុល្លារ ដែលបានជួយទៅដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់៕
អំពីមូលនិធិព្រីនស៍ (Prince Foundation)៖
មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។
សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ គ្រុប សូមទំនាក់ទំនង៖
លោក សូ សោទ្ធី
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ
Prince Foundation
ទូរសព្ទលេខ៖855
92 881 101
អ៊ីម៉ែល៖ [email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]