ភ្នំពេញ៖ Automobili Lamborghini កំពុងគាំទ្រទិវាកែច្នៃឡើងវិញជាសកល។ ឆ្លាក់ជាប់នៅថ្ងៃទី 18 ខែមីនា ជារៀងរាល់ឆ្នាំ វាត្រូវបានចាប់ផ្តើមដោយ Global Recycling Foundation ក្នុងឆ្នាំ2018 ដើម្បីលើកកម្ពស់ការកែច្នៃឡើងវិញ ដែលមានផ្នែកសំខាន់ក្នុងការថែរក្សាធនធានធម្មជាតិរបស់យើង កាត់បន្ថយការបំភាយឧស្ម័ន CO2 និងការធានា សុវវត្ថិភាពភពផែនដីរបស់យើងពេលអនាគត។ Automobili Lamborghini បានទទួលវិញ្ញាបនបត្រ ISO 14001 ជាលើកដំបូងក្នុងឆ្នាំ 2009 ហើយក្នុងឆ្នាំដដែលនោះ គំនិតផ្តួចផ្តើមការកែច្នៃកាកសំណល់ត្រូវបានណែនាំនៅទូទាំងរោងចក្រ Sant'Agata Bolognese។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅឆ្នាំ 2021 ក្រុមហ៊ុនបានប្រមូលមកវិញ 51% នៃកាកសំណល់ពិសេសទាំងអស់ដែលបានផលិតក្នុងអំឡុងពេលសកម្មភាពផលិតកម្មរបស់ខ្លួន។ នៅឆ្នាំ2020 ការណែនាំនូវគំនិតផ្តួចផ្តើមកែច្នៃ និងគម្រោងកែច្នៃឡើងវិញចំនួនពីរ ដែលបានកែច្នៃប្រើឡើងវិញនូវកាកសំណល់ផលិតកម្ម។ វាបានប្រែក្លាយធនធានទាំងនោះទៅជាធនធានថ្មីជំនួសឱ្យការចោល ដើម្បីជាប្រយោជន៍ដល់សង្គម និងបរិស្ថាន។
ស្បែកដែលមិនឆ្លងកាត់ដំណើរការត្រួតពិនិត្យគុណភាពត្រូវបានចាត់ទុកថាជាវត្ថុធាតុដើម ក៏ដូចជាការកាត់ដែលមិនអាចប្រើបានដោយសារតែទំហំរបស់វា ឬវត្តមាននៃពិការភាពធម្មជាតិតូចៗ។ ដូច្នេះហើយស្បែកទាំងនោះត្រូវបានយកមកប្រើប្រាស់ឡើងវិញ ដោយត្រូវបានផ្លាស់ប្តូរទៅជាទំនិញស្បែកតូចៗតាមតម្រូវការ។
សកម្មភាពនេះត្រូវបានបង្កើតឡើងដោយសារកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Cooperativa Cartiera នៅ Marzabotto (ជិត Bologna) ដែលកែច្នៃផលិតផលស្បែក និងក្រណាត់។ អង្គការនេះប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃការរួមបញ្ចូលសង្គម សិល្បៈហត្ថកម្មដ៏ល្អ និងនិរន្តរភាពបរិស្ថាន។ ផលិតផលចំនួនបួនដំបូងដែលត្រូវបានដាក់បង្ហាញដោយគម្រោង "Upcycled Leather Project" ដែលមានដូចជាកាបូបស្ពាយ ស្រោមទូរស័ព្ទស្មាតហ្វូន កាបូបដាក់កាត និងចិញ្ចៀនកូនសោ។ មាននៅ lamborghinistore.com និងពីអ្នកចែកចាយ Lamborghini ពួកគេត្រូវបានប្ដូរតាមបំណងជាមួយនឹងនិមិត្តសញ្ញា និងពាក្យថា "Reduce, Reuse, Recycle"។
Lamborghini ប្រើប្រាស់បរិមាណដ៏សំខាន់នៃសមា្ភរៈសមាសធាតុកាបូនសរសៃនៅក្នុងការផលិតរថយន្ត។ កាកសំណល់ដែលផលិតកំឡុងពេលប្រើប្រាស់សម្ភារៈចម្រាញ់ទាំងនេះអាចកែច្នៃឡើងវិញបាន។ ក្រុមហ៊ុន Automobili Lamborghini បាននិងកំពុងប្រើប្រាស់សំណល់ជាតិសរសៃកាបូនឡើងវិញអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលបង្កើតឡើងវិញនូវសម្ភារៈ នាំមកនូវភាពស្រាលបំផុត និងដំណើរការមេកានិចរបស់វានៅក្នុងសមាសធាតុរថយន្ត។ ចាប់តាំងពីឆ្នាំ 2020 ក្រុមហ៊ុនបានប្រើប្រាស់ឡើងវិញនូវកាកសំណល់កាបូនសរសៃប្រហែល 27 តោន ដែលមិនអាចប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀតបាន។
ជាជម្រើសសម្រាប់ការបង្កើតឡើងវិញ សម្ភារៈក៏ត្រូវបានបរិច្ចាគដល់អង្គការបណ្តុះបណ្តាលដូចជា Experis Academy នៅ Fornovo di Taro និងសមាគមសាកលវិទ្យាល័យដូចជា Bologna Motorsport ដែលប្រើប្រាស់វាឡើងវិញសម្រាប់គោលបំណងអប់រំក្នុងអំឡុងពេលបណ្តុះបណ្តាលអ្នកបច្ចេកទេស និងវិស្វករថ្មី។ ទម្រង់នៃការកែច្នៃសម្ភារៈនេះធ្វើឡើងស្របជាមួយនឹងការអភិវឌ្ឍន៍ទំនិញ និងគ្រឿងបន្លាស់ដែលត្រូវបានផលិតក្នុងទ្រង់ទ្រាយតូចសម្រាប់ព្រឹត្តិការណ៍ Lamborghini និងអតិថិជន ដើម្បីទទួលបានចំណេះដឹង និងសាកល្បងបច្ចេកវិទ្យា និងដំណើរការថ្មីៗដែលអាចប្រើប្រាស់បានជាបន្តបន្ទាប់នៅលើយានយន្ត។
និរន្តរភាព គឺជាសសរស្តម្ភមួយនៃយុទ្ធសាស្រ្តសាជីវកម្មរបស់ក្រុមហ៊ុន Lamborghini ហើយវានាំទៅរកការយល់ដឹង និងទំនួលខុសត្រូវកាន់តែច្រើនក្នុងចំណោមសមាជិកទាំងអស់នៃបុគ្គលិកនៅក្នុងក្រុមហ៊ុន។ គោលនយោបាយបរិស្ថានរបស់ Lamborghini គឺជាផ្នែកសំខាន់នៃវិធីសាស្រ្តអាជីវកម្មដែលគិតគូរពីគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការក្រុមហ៊ុននៅក្នុងសហគមន៍។ ប៉ុន្មានឆ្នាំមកនេះមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះគំនិតផ្តួចផ្តើម គម្រោង និងសកម្មភាពនានាដែលមានគោលបំណងធ្វើឱ្យក្រុមហ៊ុនកាន់តែបៃតង។ ចក្ខុវិស័យរួម និងវិធីសាស្រ្តទទួលយកទាំងអស់អនុវត្តលើផ្ទៃដី 160,000 ម៉ែត្រការ៉េ ដែលបានទទួលការបញ្ជាក់ CO2 អព្យាក្រឹតតាំងពីឆ្នាំ 2015។ វានៅតែជាករណីដដែល បើទោះបីជាកន្លែងផលិតកម្មបានកើនឡើងទ្វេដងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ៕
[English Below]
Recycling and upcycling projects steering towards an increasingly sustainable future
Sant'Agata Bolognese, 18th March 2022 – Automobili Lamborghini is supporting Global Recycling Day. Falling on 18 March every year, it was launched by the Global Recycling Foundation in 2018 to promote recycling, which has a crucial part to play in preserving our natural resources, reducing CO2 emissions and ensuring that our planet has a future. Automobili Lamborghini was first awarded ISO 14001 certification in 2009 and in the same year a waste upcycling initiative was introduced throughout the Sant’Agata Bolognese plant.
In 2021, the company recovered 51% of all special waste produced during its manufacturing activities. In 2020, it introduced two recycling and upcycling initiatives that have breathed new life into production waste materials. It turns them into new resources instead of disposing of them, to the benefit of both society and the environment.
Leather that does not pass the quality control process is considered to all intents and purposes to be a raw material, as are any offcuts that cannot be used due to their size or the presence of small natural defects. Therefore, they can be given a new life by being transformed into small-customized leather goods. This activity was developed thanks to an agreement with the Cooperativa Cartiera in Marzabotto (near Bologna), which upcycles leather and fabric by-products otherwise destined for landfill. The organization scrupulously adheres to the principles of social inclusion, fine craftsmanship, and environmental sustainability. The first four products to be presented by the “Upcycled Leather Project” are a tote bag, a smartphone case, a cardholder and a key ring. Available at lamborghinistore.com and from Lamborghini dealers, they are all customized with the shield logo and the words “Reduce, reuse, recycle”.
Lamborghini utilizes a significant quantity of carbon fiber composite materials in vehicle production. The waste produced during the use of these refined materials can be recycled. Automobili Lamborghini has been reusing carbon fiber scraps for a number of years in research and development activities that regenerate the material and bring out the best of its lightness and mechanical performance in automotive components. Since 2020, the company has reclaimed approximately 27 tons of carbon fiber waste that could not be used for other purposes. As an alternative to regeneration, materials are also donated to training organizations such as the Experis Academy in Fornovo di Taro and university associations like Bologna Motorsport, which reuse them for educational purposes during the training of new technicians and engineers. This form of material recycling takes place in tandem with the development of merchandise and accessories that are produced on a small scale for Lamborghini events and customers, in order to gain know-how and try out new technologies and processes that can subsequently be used on vehicle components.
Sustainability is one of the pillars of Lamborghini’s corporate strategy and it leads to greater awareness and responsibility among all members of staff in all departments. Lamborghini’s environmental policy is a key part of a business approach that takes into account every aspect of operating a company within a community. Over the years, there has been growing dedication to initiatives, projects and activities that aim to make the company increasingly green. The holistic vision and all-embracing approach apply throughout an area of 160,000 square meters that has been certified CO2 neutral since 2015. This has remained the case even after the production site doubled in size in recent years.
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]