សេអ៊ូល៖ តារាចម្រៀងរ៉េប CL (2NE1) ដែលពេញនិយម ក្នុងលេងស្ទីលប្លែកបំផុតនៅក្នុងវិស័យកម្សាន្ត Kpop ដែល តារា​ចម្រៀង​ស្រី​រូប​នេះ ត្រូវបានដឹងថា​ មិន​ដែលលេង​ស្ទីលសុភាពម្តងណាឡើយ ​ដូច​តារា Kpop ដទៃ​ទៀត​ឡើយ។

ក្នុងនោះ នាងមិនខ្លាចក្នុងការពិសោធន៍ជាមួយរចនាប័ទ្មកាចៗ  និងប្លែកនោះទេ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីត្រឡប់មកពីសហរដ្ឋអាមេរិក CL ពិតជាផ្លាស់ប្តូរជាមួយ នឹងកម្រិតនៃការបង្ហាញខុសគ្នាទាំងស្រុង ថែមទាំងធ្វើឱ្យមហាជនភ្ញាក់ផ្អើលទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្មី ៗ ​នេះ អតីតមេ​ក្រុម 2NE1 បាន​ក្លាយ​ជា​មុខ​គម្រប​ទស្សនាវដ្តី The Wow Anh ហើយ​ភ្លាមៗ​នោះ​បាន​បង្ក​ប្រធានបទ ក្តៅ​គគុក​លើ​បណ្ដាញ​សង្គម ដោយក្នុងកម្រងរូបថតជាច្រើនសន្លឹកនេះ តារាចម្រៀងរូបនេះបានជ្រើសរើសឈុតបង្ហាញរាងរបស់នាងយ៉ាងពេញទំហឹងតែម្តង។

មិនត្រឹមតែមានការភ្ញាក់ផ្អើលនោះទេ ប៉ុន្តែ CL ក៏បញ្ចេញនូវឥរិយាបថដ៏អំណាចផងដែរ ដែលនាងមានស្រាប់ ជាមួុនឹងស្ទីលប្លែក មិនដែលជាន់គ្នារបស់នាង។ បន្ថែមពីលើការរិះគន់ អ្នកគាំទ្រជាច្រើនជឿថា រូបថតរបស់ CL មានលក្ខណៈសិល្បៈ និងស័ក្តិសមតាមស្ទីលទីផ្សារអាមេរិក ក៏បរទេសច្រើន ព្រោះនាងកំពុងធ្វើការផ្សព្វផ្សាយ ភាគច្រើននៅអាមេរិក៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]