ថៃ៖ ដូចពាក្យចាស់លោកពោលថា ឈា.មស្រែកស្បែកហៅ នៅរសៀលថ្ងៃនេះយោងតាមប្រភពពីសារព័ត៌មាន TVpool របស់ថៃ ពោលគឺនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នៅប៉ុស្តិ៍នគរបាលរដ្ឋបាលNonthaburi លោកPor និង លោកRobert ត្រូវបានគេប្រទះឃើញចូលខ្លួនមកផ្តល់ចម្លើយនៅប៉ុស្តិ៍នគរបាល Nonthaburi បន្ទាប់ពីបានបួសជាព្រាហ្មណ៍នៅវត្តថាម៉ៃ កាលពីពេលកន្លងទៅរួចមក។

យ៉ាងណាមិញ អ្នកទាំងពីរក៏បានធ្វើដំណើរពីវត្តថាម៉ៃ ចូលមកប្រគល់ខ្លួននិងផ្តល់ចម្លើយទៅកាន់ប៉ូលីសNonthaburi ទាំងស្លៀកខោអាវស និងមានប៉ូលីសនៅតាមហែហម ប៉ុន្តែពុំមានការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានណាមួយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការគួរឲ្យកត់សម្គាល់ ក្រោយបានឃើញហេតុការណ៍នេះ មានមហាជនជាច្រើនបានលើកឡើងថាប្រាកដជាបុរសទាំងពីរនាក់នេះ មានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងការស្លា.ប់របស់Tangmo ហើយ ទើបមានការកោះហៅទាំងតក់ក្រហល់យ៉ាងណានេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេនៅតែទទូចឲ្យស្វែងរកជនល្មើសដែលជាដើមចងធ្វើឲ្យTangmo ស្លា.ប់មកដាក់ទោសឲ្យខានតែបាន ស្របពេលដែលសមត្ថកិច្ចនៅមិនទាន់ប្រកាសបិទបញ្ចប់រឿងក្តីមួយនេះ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

លោកPor និងលោកRobert 
សកម្មភាពចូលខ្លួនមកប្រគល់ចម្លើយ
សកម្មភាពចូលខ្លួនមកប្រគល់ចម្លើយ
សកម្មភាពចូលខ្លួនមកប្រគល់ចម្លើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]