អាហ្គានីស្ថាន៖ រដ្ឋបាលតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានប្រកាសថា សិទ្ធសម្រាប់សិស្សស្រីទៅរៀន នឹងត្រូវបិទក្នុងរយៈពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ បន្ទាប់ពីពួកគេអនុញ្ញាត្តបានបើកឡើងវិញជាលើកដំបូងក្នុងរយៈពេលជិតប្រាំពីរខែកន្លងមកនេះ។
ដោយឡែក សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំអាហ្គានីស្ថាន បាននិយាយកាលពីថ្ងៃពុធនេះថា សាលារៀនសម្រាប់ក្មេងស្រីនឹងត្រូវបិទរហូតដល់មានការសម្រេចជាថ្មីមួយត្រូវបានបង្កើតឡើងស្របទៅតាមច្បាប់អ៊ីស្លាម និងវប្បធម៌អាហ្វហ្គានីស្ថាន។ ការប្រកាសនេះ គឺមិនសំដៅទៅលើកម្មវិធីសិស្សាទាំងអស់នោះទេ ប៉ុន្តែសម្រាប់សិស្សស្រីលើសពីថ្នាក់ទី៦នឹងមិនអាចចូលសាលាបានទៀតនោះឡើយ ដោយអត្ថន័យមានដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គ្រាន់តែលឺដំណឹងនេះភ្លាម មានស្រីៗជាច្រើននាក់បានយំ នៅពេលដែលដឹងថាខ្លួននឹងមិនអាចបន្តការសិក្សាបានទៀតនោះឡើយ ស្របពេលដែលអ្នកនាំពាក្យក្រសួងអប់រំ លោក Aziz Ahmad Rayan បាននិយាយថា លោកមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយលើរឿងនេះឡើយ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]