បរទេស៖ បន្ទាប់ពីបានរកឃើញ ម្ចាស់​មកុដ​បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០២១ Miss World 2021 ដែលជា​បេក្ខនារីតំណាងប្រទេស​ប៉ូឡូញ នាង Karolina Bielawska ក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបសម្រស់របស់នាងតែម្ដង។

ជាពិសេស ក្រោយពីទទួលបានតំណែង Karolina Bielawska ក៏បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ជាលើកដំបូងក្នុងនាមជាបវរកញ្ញាថ្មី ហើយរូបនាងនៅតែធ្វើឲ្យមនុស្សម្នាភ្ញាក់ផ្អើល ជាមួយនឹងសម្រស់ដ៏ស្រស់សោភា គួរឲ្យចង់គយគន់ ហើយជាមួយនឹងការពាក់​មកុដ​តម្លៃ​ថ្លៃ ថែមទាំងជួយឲ្យសម្រស់​របស់នាង កាន់​តែ​មានភាពលេចធ្លោខ្លាំងឡើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ Karolina ទទួលបានការសរសើររាប់មិនអស់ពីអ្នកគាំទ្រជាច្រើន ដោយសារតែសម្រស់ដូច Barbie ព្រមជាមួយនឹង រាងកាយដ៏ល្អឥតខ្ចោះ ពោរពេញដោយភាពសាកសម ជាបេក្ខភាពសម្រស់ដ៏ស្រស់ស្អាត និងពេញនិយមបំផុត ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Miss World 2021
Miss World 2021
Miss World 2021
Miss World 2021
Miss World 2021
Miss World 2021

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]