បរទេស៖ មិនត្រឹមតែ មានការតាមដានទៅលើតារាសម្ដែងហូលីវូដ លោក Tom Cruise តែម៉្យាងនោះទេ សូម្បីតែកូនស្រីរបស់លោក នាង Suri Cruise ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេស បច្ចុប្បន្ននេះ រាល់សកម្មភាពរបស់នាង ក៏ត្រូវបានកត់សម្គាល់ដោយអ្នកយកព័ត៌មាន ផងដែរ។ 

ដោយឡែក  ថ្មីៗនេះ តាមរយៈប្រភពបរទេសមួយ បានចែករំលែកនូវគ្រាជាច្រើនដែល Suri បានបង្ហាញខ្លួននៅតាមផ្លូវជាមួយនឹងម្តាយរបស់នាង Katie Holmes ហើយសម្រស់ និង​រាង​កាយ​របស់​ក្មេងស្រី​វ័យ​ជំទង់​រូប​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រជាច្រើន ព្រមជាមួយនឹង​ស្នាម​ញញឹម​ភ្លឺ​ថ្ លា​បង្ហាញ​សម្រស់​ដ៏​លេចធ្លោ​​ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ទន្ទឹមនឹងការ ទទួល​សម្រស់ដ៏ស្រស់ស្អាតពី​ឪពុក​ម្ដាយ​ តាំង​ពី​តូច​ Suri ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​ រូបនាងអាចនឹង​ក្លាយ​ជា​តារា​ហូលីវូដ នាពេលអនាគត ព្រោះ រាល់ពេលដែលនាងបង្ហាញខ្លួនម្តងៗ មនុស្សម្នាគ្រប់គ្នា ក៏បានមើលឃើញពីសម្រស់ផ្អែមល្ហែម និងគួរឲ្យស្រលាញ់របស់នាងផ្ទាល់ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]