ចក្រភពអង់គ្លេស៖ ស្របពេលដែលស.ង្រ្គា.មរវាងរុស្សុី និងអ៊ុយក្រែននៅមិនទាន់បិទបញ្ចប់ជាស្ថាពរ យោងតាមសម្រង់អត្ថបទដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានReuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានរាយការណ៍ថាចក្រភពអង់គ្លេសនឹងផ្ដល់មីស៊ីលចំនួន៦,០០០ដើម ឱ្យអ៊ុយក្រែនព្រមទាំងជំនួយជាថវិកាជិត ៤០លានដុល្លារ ដើម្បីគាំទ្រដល់ការផ្សាយព័ត៌មានរបស់ BBC នៅក្នុងតំបន់ ក៏ដូចជាការចំណាយចាយវាយសម្រាប់កងទ័ព និងពីឡុតអ៊ុយក្រែន។

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ សង្រ្គាមរវាងរុស្សុី និងអ៊ុយក្រែននៅមិនទាន់បិទបញ្ចប់នៅឡើយទេ ខណ:ដែលប្រជាជនអ៊ុយក្រែនកំពុងតែធ្វើការជម្លៀសខ្លួនទៅកាន់ប្រទេសជិតខាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បណ្តាសហគមន៍អន្តរជាតិជាច្រើនបានប្រកាសជំហរឲ្យផ្អាកជាបន្ទាន់ចំពោះសកម្មឈ្លានពានរបស់រុស្សុីមកលើប្រទេសអ៊ុយក្រែន៕

លោកប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្រ្តីអង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]