ភ្នំពេញ៖ ពិតណាស់ រឿងរ៉ាវបែកបាក់គ្រួសារ របស់ លោក ឌួង ឆាយ និងអតីតភរិយា អ្នកនាង ដេត  ម៉ាលីណា បានល្បីសុះសាយពេញបណ្ដាញសង្គម។ ជាមួយគ្នានេះ អ្នកទាំងពីរក៏ដាច់ស្រេចគ្នាអស់យៈពេលជាងពីរឆ្នាំទៅហើយ ។

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលសំងំស្ងាត់ៗ ស្រាប់តែលេចធ្លាយនៅរូបភាព លោក ឌួង ឆាយ កំពុងតែអង្គុយផ្ទឹមភ្ជាប់ពាក្យ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដោយាមាន គ្រួសារទាងសងខាង និងចាស់ទុំបងប្អូនផងដែរ។ បើយោងតាមប្រភព បានឲ្យដឹងថា គូដណ្ដឹងរបស់លោក ឌួង ឆាយ មានឈ្មោះ ហ៊ មុីលី ដែលត្រូវជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះជាយ៉ាងណា សម្រាប់នៅលើគណនីហ្វេសប៊ុក លោក ឌួងឆាយ មិនទាន់ឃើញមានបង្ហោះសារ ក៏ដូចជារូបភាពផ្សេងៗ ក្នុងពិធីភ្ជាប់ពាក្យនោះនៅឡើយទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ដំណឹងនេះ បានធ្វើឲ្យមហាជនចូលរួមអបអរសាទរដល់រូបលោកផងដែរ៕

ប្រភព៖ Top Star

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ឌួងឆាយ
ឌួងឆាយ
រូបភាពក្នុងពិធីភ្ជាប់ពាក្យ
រូបភាពក្នុងពិធីភ្ជាប់ពាក្យ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]