តៃវ៉ាន់៖ ទំព័រ Sohu បានរាយការណ៍ថានៅល្ងាចថ្ងៃទី ២៣ ខែមីនា តារាសម្តែងស្រីជួរមុខ Ruby Lin បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយម៉ាកយីហោល្បីមួយ ក្នុងទីក្រុងតៃប៉ិ កំពុងទទួលទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង នៃរូបរាងអ្នកម៉ាក់សម័យរូបនេះ។

អ្វីដែលទាក់ទាញជាងនេះទៅទៀត ព្រឹត្តិការណ៍នេះក៏មានវត្តមានតារាចម្រៀង Jimmy Lin ដែលជាអតីតមិត្តប្រុសរបស់តារាស្រីរូបនេះផងដែរ ដែលមិននឹកស្មានដល់របស់អ្នកទាំងពីរ បានជួបគ្នាម្តង បន្ទាប់ពីបែកគ្នាអស់រយៈពេល ២៧ ឆ្នាំ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៉ីនធឺណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះជាការជួបគ្នាលើកដំបូង របស់អ្នកទាំងពីរ ក្រោយបែកគ្នា អស់រយៈពេល ជិត ៣ ទស្សវត្ស ដែលកាលពីឆ្នាំ ១៩៩៥ Jimmy Lin និង Ruby Lin ធ្លាប់មានទំនាក់ទំនងស្នេហា ដោយអ្នកទាំងពីរបានក្លាយជាគូស្នេហ៍តារា ក្នុងវិស័យសិល្បៈចិន ទទួលបានការស្រលាញ់រាប់អានពីទស្សនិកជនអាស៊ីយ៉ាងច្រើន ទោះជាយ៉ាងណា ​គូស្នេហ៍​មួយ​គូ​នេះ​បាន​បែកបាក់​គ្នា​ ក្រោយទាក់ទងគ្នាបានមួយរយៈ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពថ្មីៗ
កាលអ្នកទាំងពីរ ទាក់ទងគ្នា
កាលអ្នកទាំងពីរ ទាក់ទងគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]