ភ្នំពេញ៖ មកដល់ពេលនេះ Ezecom ដែលជាក្រុមហ៊ុនខ្មែរ ១០០ភាគរយ បានឈានដល់ឆ្នាំទី១៤នៃការបំពេញបេសកម្មរបស់ខ្លួន ក្នុងការផ្តល់នូវសេវាអ៊ិនធឺណិតលំដាប់ខ្ពស់ និងបទពិសោធន៍ឌីជីថលឈានមុខ សមស្របតាមតម្រូវការជូនដល់ប្រជាជនកម្ពុជា។
ជាមួយនឹងទស្សនៈវិស័យក្នុងការ “ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេតាមរយៈការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការបង្កើតគុណតម្លៃសម្រាប់សហគមន៍” ក្រុមហ៊ុន Ezecom បានបង្កើតជាផ្លូវការនៅឆ្នាំ២០០៨ជាមួយគ្រឹះដ៏រឹងមាំក្នុងការសាងសង់នូវប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ និងបណ្ដាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែលតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងកាត់បន្ថយថ្លៃអ៊ិនធឺណិតសម្រាប់អ្នកប្រើប្រាស់រាប់លាននាក់នៅកម្ពុជា។ ក្រៅពីនេះ Ezecom ក៏បានជួយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទាក់ទាញសម្រាប់អតិថិជននៅបរទេសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេល១៤ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន Ezecom តែងតែខិតខំប្រឹងប្រែងពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនអោយកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងជាពិសេសព្យាយាមក្នុងការពាំនាំមកនូវបច្ចេកវិទ្យាថ្មីៗនៅជុំវិញពិភពលោកមកផ្តល់ជួនអតិថិជនរបស់ខ្លួននៅកម្ពុជាបានប្រើប្រាស់ ដើម្បីជួយជម្រុញអោយអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើន ការងារកាន់តែរលូន និងចូលរួមចំណែកក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល។
Ezecom សម្រេចបាននូវកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនម៉ាកយីហោធំៗមួយចំនួនក្នុងពិភពលោកដូចជា ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន VMWare និងក្រុមហ៊ុន Huawei ។ល។
កិច្ចព្រមព្រៀងទាំងនេះបាននាំយកសេវា Amazon Web Services (AWS) ជាសេវាខ្លោដ (Cloud) ដែលជាបច្ចេកវិទ្យាកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិភពលោក មកកាន់ប្រទេសកម្ពុជាសម្រាប់ជាប្រយោជន៍ដល់អតិថិជន និងអាជីវកម្មគ្រប់ប្រភេទ។ កិច្ចព្រមព្រៀងប្រកបដោយភាពច្នៃប្រឌិតថ្មីៗដ៏ទៃទៀតរួមមានហេដ្ឋារចនាសម្ព័ន្ធនៃកម្មវិធី SD Wanរបស់ក្រុមហ៊ុន VMWare ដែលបាននាំមកកាន់កម្ពុជាដើម្បីជួយឱ្យក្រុមហ៊ុននានាបង្កើនប្រសិទ្ធភាព ពង្រីកសេវាឱ្យកាន់តែលឿន សម្រួលការគ្រប់គ្រង កែលម្អប្រតិបត្តិការ និងរក្សាទិន្នន័យអ្នកប្រើប្រាស់ និងឧបករណ៍ដ៏ទៃទៀតឱ្យកាន់តែមានសុវត្ថិភាព។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មានប្រសាសន៍ថា៖


ការទទួលស្គាល់ និងពានរង្វាន់ដែលក្រុមហ៊ុន Ezecomទទួលបាន
Ezecom ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរ៉ូយាល់គ្រុប (Royal Group of Companies) ជាមួយនឹងការអភិវឌ្ឍន៍ខ្លួនជាប្រចាំក្នុងរយៈពេល១៤ឆ្នាំនៃការប្រតិបត្តិរបស់ខ្លួន ក្រុមហ៊ុនបានទទួលវិញ្ញាបនប័ត្រ ISO ៩០០១-២០០៨ ក្នុងឆ្នាំ២០១១, វិញ្ញាបនប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ២០១៨ និង២០២០។ ក្រៅពីការបានទទួលស្គាល់ក្រុមហ៊ុន Ezecom បានឈ្នះពានរង្វាន់ជាច្រើនដូចជា៖
●ពានរង្វាន់ISPល្អបំផុត (Best ISP Award) ឆ្នាំ២០១១ និង២០១២
●ពានរង្វាន់ICTកម្ពុជាល្អបំផុត (Best Cambodia ICT Award (CICTA)) ឆ្នាំ២០១៦
●ពានរង្វាន់ម៉ាកយីហោនិយោជកល្អបំផុត (Best Employer Brand Award) ឆ្នាំ២០១៦
●ពានរង្វាន់ម៉ាកយីហោជោគជ័យបំផុត (Cambodian Successful Brand Awards) ឆ្នាំ២០១៨
●ពានរង្វាន់សហគ្រាសរីកចម្រើនលឿនបំផុតខាងផ្នែកផ្គត់ផ្គង់បណ្តាញអ៊ិនអឺណិតនៅកម្ពុជា (Fastest Growing Enterprise Network Provide – Cambodia) ឆ្នាំ២០២០
●ពានរង្វាន់ម៉ាកយីហោនិយោជកល្អបំផុត (Best Employer Branding Award) ដែលផ្តល់ជូនដោយសន្និសីទHROពិភពលោក (World HRO Congress) ឆ្នាំ២០២០
●ពានរង្វាន់ក្រុមហ៊ុនប្រសើរបំផុតដើម្បីធ្វើការងារក្នុងទ្វីបអាស៊ី (Best Companies to Work for in Asia) ឆ្នាំ២០២០ដែលផ្តល់ជូនដោយHR Asia បន្ថែមពីនេះនៅឆ្នាំ២០២១ ក្រុមហ៊ុន Ezecom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយស្ថាប័ន Credit Guarantee and Investment Facility ("CGIF") ក្នុងការផ្តល់ការធានាឥណទានដែលធានាពេញលេញទៅលើមូលបត្របំណុលតម្លៃ ២០លានដុល្លារដែលត្រូវបានបោះផ្សាយដោយក្រុមហ៊ុន Ezecom។ មូលបត្របំណុលនេះត្រូវបានបោះផ្សាយកាលពីត្រីមាសទី៣ ឆ្នាំ២០២១។
ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់ដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីវិនិយោគបន្ថែមលើប្រព័ន្ធអេកូឌីជីថលនៅប្រទេសកម្ពុជាក្នុងការកសាងនូវឧត្តមភាពផ្នែកឌីជីថលសម្រាប់ជូនដល់កម្ពុជា។





អំពីក្រុមហ៊ុន Ezecom
ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០0៧ និងចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០០៨ ដើម្បីបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិតសម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋាន ដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងមក ក្រុមហ៊ុនបានក្លាយជាអ្នកផ្តល់សេវាអ៊ិនធឺណិត និងបច្ចេកវិទ្យាទំនាក់ទំនងដ៏ទូលំទូលាយនិងនាំមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងអ៊ិនធឺណិតខ្សែហ្វាយប៊ើអុបទិក សេវា IPLC, DPLC, MPLS, VPLS ព្រមទាំងដំណោះស្រាយនិងសេវាកម្ម VAS ដែលមានមូលដ្ឋានលើអ៊ិនធឺណិតផ្សេងទៀត។ នៅក្រុមហ៊ុន Ezecom យើងផ្តល់អំណាចដល់ប្រជាជន ក្រុមហ៊ុន សហគ្រាស និងប្រទេសជាតិ ដើម្បីរួមគ្នាកសាង និងរៀបចំអនាគតឌីជីថលរបស់អ្នក។ បេសកកម្មរបស់ក្រុមហ៊ុន Ezecom គឺដើម្បី “ក្លាយជាអ្នកផ្តល់ដំណោះស្រាយល្អជាងគេខាងសេវាទំនាក់ទំនងនៅប្រទេសកម្ពុជា តាមរយៈការបង្កើតថ្មី និងការបន្តកែលម្អខ្លួនព្រមទាំងជួយលើកស្ទួយដល់សង្គម”។
ក្រុមហ៊ុនប្រើប្រាស់បណ្តាញខ្សែហ្វាយប៊ើអុបទិកនៅទូទាំងប្រទេសកម្ពុជា ដែលគាំទ្រដោយ MPLS និងសេវាមជ្ឈមណ្ឌលទិន្នន័យកម្រិតពិភពលោកទៀតផង។ យើងដឹងច្បាស់អំពីតម្រូវការគុណភាពខ្ពស់ និងសេវាអ៊ិនធឺណិតដែលគួរឱ្យទុកចិត្តបាន ដូច្នេះ ក្រុមហ៊ុន Ezecom បានវិនិយោគយ៉ាងច្រើនលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ (MCT) ដែលត្រូវបានភ្ជាប់មកកាន់ដីគោកប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ដោយមានការសហការជាមួយក្រុមហ៊ុន Telekom Malaysia និងក្រុមហ៊ុន Symphony Thailand។ ការវិនិយោគដ៏មានសារៈសំខាន់ទាំងនេះធានាបាននូវកម្រិតសេវាដ៏សាកសមបំផុតចំពោះតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស និងអ្នកប្រើប្រាស់តាមគេហដ្ឋាន។ ដំណោះស្រាយដោយភាពច្នៃប្រឌិត និងហេដ្ឋារចនាដ៏រឹងមាំរបស់យើងបានធ្វើឱ្យយើងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារក្នុងវិស័យរបស់យើង និងជាកត្តាជំរុញមួយនៃការវិវត្តឌីជីថលរបស់កម្ពុជា។
ទំនាក់ទំនងក្រុមហ៊ុន Ezecom
ផ្ទះលេខ ៧ដេ មហាវិថីសហព័ន្ធរុស្ស៊ី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ៖ (+៨៥៥) ២៣ ២៣ ៨១៨១
គេហទំព័រ៖ www.ezecom.com.kh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]