ភ្នំពេញ៖ កិច្ចសហការ​ជា​មួយ​មូលនិធិ Planet Water បាននាំមកនូវការដាក់​ពង្រាយ ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers នៅទូទាំង​​ប្រទេស​កម្ពុជា ដោយបានផ្តល់ជូន​​សហគមន៍នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត ព្រមទាំង​កម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភ​គាំទ្រពី​មូលនិធិកូកា-កូឡា (The Coca-Cola Foundation)។

មូលនិធិកូកា-កូឡា គឺ​ជា​ស្ថាប័ន​សប្បុរសធម៌​សាកល​​របស់​ក្រុមហ៊ុនកូកា-កូឡា ដែលបាន​ផ្តល់​ជំនួយ​ដល់មូលនិធិ Planet Water ដើម្បី​ដាក់​ពង្រាយ​ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ទាំងនេះ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មូលនិធិកូកា-កូឡា គាំទ្រ «Project 24» របស់​មូលនិធិ Planet Water

លោក​ស្រី Saadia Madsbjerg ប្រធាន​មូលនិធិកូកា-កូឡា មាន​ប្រសាសន៍​ថា៖

ប្រសាសន៍លោក​ស្រី Saadia Madsbjerg
មូលនិធិកូកា-កូឡា គាំទ្រ «Project 24» របស់​មូលនិធិ Planet Water

បច្ចេក​វិទ្យា​ប៉ម​ចម្រោះ​ទឹក​ស្អាត AquaTower របស់​មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់​បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារ​បង្ករោគ និង​សារធាតុ​កខ្វក់​ផ្សេង​ទៀត​ដែល​ធំ​ជាង ០,០១ មីក្រូន ហើយ​ផ្តល់​ឱ្យ​កុមារ និងប្រជា​​សហគមន៍នូវ​ទឹក​ស្អាត​សម្រាប់​បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់​តាំង​ពី​ឆ្នាំ២០១៦ មក តាម​រយៈ​ការ​គាំទ្រ​ពី​មូលនិធិកូកា-កូឡា មូលនិធិ Planet Water បាន​សាង​សង់ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ចំនួន៣៤ និង​ផ្តល់អត្ថ​​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង ៥៥.០០០​នាក់​ក្នុង​ខេត្ត​ចំនួន ១៨ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២២នេះ យើងនឹងអាចសម្រេចបានប៉ម​ចម្រោះ​ទឹក​ស្អាត AquaTowers ចំនួន​៤១ នៅ​គ្រប់​ខេត្ត​ទាំង​អស់នៅ​ទូទាំង​​​ប្រទេសកម្ពុជា ដោយ​ផ្តល់ជូន​​សហគមន៍នូវប្រព័ន្ធចម្រោះ​ទឹក​ស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។

ក្រៅ​ពី​​ទឹក​ស្អាត​សម្រាប់​បរិភោគ គម្រោង AquaTower ក៏​​ផ្តល់​​ជូន​​សាលារៀន និង​​សហគមន៍​​ជនបទ​​នូវ​​​កន្លែង​លាង​​សម្អាត​​ដៃ និង​​អនាម័យ​​ផង​​ដែរ។ កន្លែង​​លាង​​ដៃ​​ត្រូវ​បាន​​បំពាក់​ទៅ​នឹងតួ​ប៉ម​​ចម្រោះ​ទឹកស្អាត ​AquaTower នីមួយៗ ហើយ​​បម្រើ​​ជា​​ធនធាន​​អនាម័យ​​សំខាន់​មួយ​ដល់​​សាលា​រៀន ដោយ​កន្លែង​លាង​ដៃ​នីមួយៗ​មាន​ផ្តល់​ជូន​​​ឧបករណ៍ដាក់​​​​សាប៊ូលាងដៃ និង​បដា​ផ្ទាំង​ផ្សព្វ​ផ្សាយ​​អម​ដោយសារ​​​​​យល់ដឹង​អំពីការ​លាង​ដៃ និង​ការ​អនុវត្ត​ល្អ​បំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។

មូលនិធិកូកា-កូឡា គាំទ្រ «Project 24» របស់​មូលនិធិ Planet Water

គម្រោង​នេះ​ក៏មាន​គាំទ្រ​កម្មវិធី​អប់រំ​អនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅ​តាម​សាលារៀន និង​សហគមន៍ទាំង​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​អប់រំ និង​ផ្តល់សិទ្ធិអំណាច​ដល់​កុមារ និង​អ្នក​ថែទាំ​កុមារ ក្នុងការ​ផ្លាស់ប្តូរគោលគំនិត និង​អាកប្បកិរិយាចំពោះសុខភាព​ទឹក ​និង​អនាម័យ។

លោក Mark Steele ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​មូលនិធិ Planet Water បាន​មាន​ប្រសាសន៍​ថា៖

ប្រសាសន៍លោក Mark Steele 

លោក​បន្ថែមថា៖

ប្រសាសន៍លោក Mark Steele 
មូលនិធិកូកា-កូឡា គាំទ្រ «Project 24» របស់​មូលនិធិ Planet Water

ក្នុងឱកាស​ទិវា​ទឹក​ពិភព​លោក​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២២ មូលនិធិ Planet Water ក៏​នឹង​រៀបចំព្រឹត្តិការណ៍​មួយ​ដើម្បី​នាំយក​ទឹក​ស្អាត​ទៅ​កាន់​អ្នក​ទទួល​ផលជាង ៥០.០០០​នាក់​ដែល​រស់​នៅ​​ក្នុងសហគមន៍​ក្រីក្រ និង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​​ប្រជាជន​ចំនួន ២,២​​ពាន់​លាន​នាក់​ដែល​កំពុង​រស់នៅ​ដោយ​គ្មាន​ទឹក​ស្អាត​នៅ​ទូទាំង​ទ្វីប​អាស៊ី។

ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក មូលនិធិកូកា-កូឡា បាន​បរិច្ចាគថវិកា​ជាង ១៣​លាន​ដុល្លារ​ដល់​កិច្ចសហប្រតិបត្តិការ​ទឹកនានា​​នៅ​ក្នុងបណ្តា​ប្រទេសនានា​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​៕

មូលនិធិកូកា-កូឡា គាំទ្រ «Project 24» របស់​មូលនិធិ Planet Water
មូលនិធិកូកា-កូឡា គាំទ្រ «Project 24» របស់​មូលនិធិ Planet Water
មូលនិធិកូកា-កូឡា គាំទ្រ «Project 24» របស់​មូលនិធិ Planet Water

អំពីមូលនិធិ Planet Water

មូលនិធិ Planet Water គឺ​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដែល​ផ្តោត​លើ​ការ​នាំយក​ទឹក​ស្អាត​ទៅ​​កាន់​សហគមន៍​ក្រីក្រ​បំផុត​របស់​ពិភពលោក​តាម​រយៈ​ការដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹក​តាម​សហគមន៍ និង​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​កម្មវិ​ធី​អប់រំ​អនាម័យ។ គម្រោង​របស់​មូលនិធិ Planet Water ផ្តោត​លើ​កុមារ សាលារៀន និង​សហគមន៍​ជនបទ/​តំបន់ជាយ​ក្រុងនៅ​ទូទាំង​ទ្វីប​អាស៊ី និងអាមេរិកឡាទីន។ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក មូលនិធិ Planet Water បាន​ដាក់ពង្រាយ​គម្រោង​ជាង ១.៥០០គម្រោង​ដែល​ផ្តល់​ទឹក​ស្អាត​ដល់​មនុស្ស​ជាង ២​លាន​នាក់​នៅ​ទូទាំង ១៥ប្រទេស។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​គេហទំព័រ www.planet-water.org

អំពីមូលនិធិកូកា-កូឡា

មូលនិធិ កូកា-កូឡា គឺជាស្ថាប័ន​សប្បុរសធម៌​ពិភពលោក​របស់ក្រុមហ៊ុន The Coca-Cola Company។ បង្កើតឡើងក្នុងឆ្នាំ​១៩៨៤ មូលនិធិ កូកា-កូឡា បាន​វិនិយោគ​ជាង ១,២​ពាន់​លាន​ដុល្លារ​នៅ​ជុំ​វិញ​ពិភព​លោក ដើម្បី​ការពារ​បរិស្ថាន ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ឱ្យ​មាន​ភាព​រីក​ចម្រើន និង​ដើម្បី​លើក​កម្ពស់សុខុមាលភាព​ទូទៅ​របស់​មនុស្ស និង​សហគមន៍។ មូលនិធិ កូកា-កូឡា បាន​​ប្តេជ្ញា​​ថា​នឹង​ផ្តល់ជូន​ត្រលប់​ទៅវិញនូវ​​ប្រាក់ចំណេញ​ពី​ប្រតិបត្តិការ​នៅ​ឆ្នាំមុន​ចំនួន ១% ជារៀងរាល់ឆ្នាំ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ដើម្បី​គាំទ្រ​សហគមន៍​មូលដ្ឋាន​នៅ​ទូទាំង​ពិភព​លោក និង​បង្កើត​អនាគត​រួមគ្នា​កាន់តែ​ប្រសើរ។

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)

ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន  Monster Energy ក្នុងការផលិត ផ្គត់ផ្គង់  និងចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០កន្លែង និងការងារប្រយោលប្រមាណជាង ៨,០០០កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ១៩៩៣មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន  ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]