ពិភពលោក៖ ស្របពេលដែលភាពតានតឹងដែលកើតចេញពីសង្រ្គាមរវាងរុស្សុី និងអ៊ុយក្រែន នៅមិនទាន់ស្រាកស្រាន្ត កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ យោងតាមសម្រង់អត្ថបទដែលចេញផ្សាយដោយសារព័ត៌មាន Reuter បានរាយការណ៍ថាសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនរុស្ស៊ីចំនួន ២ និងអង្គភាពមួយរបស់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការផ្ទេរសម្ភារៈចាំបាច់សម្រាប់កម្មវិធីមីស៊ីលកូរ៉េខាងជើង ក្រោយពេលដែលប្រទេសឯកោមួយនេះអះអាងថាមានគោលដៅទប់ទល់ជាមួយនឹងអាមេរិកនាពេលអានាគត។

សូមបញ្ជាក់ផងដែរថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីមួយនេះ បានប្រកាសដាក់ទណ្ឌកម្មលើរុស្សុីក្នុងសង្រ្គាមនៅអ៊ុយក្រែន ដែលទទួលបានការចាប់អារម្មណ៍ពេញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មានមតិមហាជនមួយចំនួនបានលើកឡើងថា ទម្ងន់នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកតើអាចបង្ខំឲ្យរុស្សុី និងកូរ៉េខាងជើង ប្រកាសសង្រ្គាមលោកលើកទីបីមែនឬយ៉ាងណា ខណ:ដែលអ្នកតាមដានព័ត៌មានសង្គម កំពុងតែផ្តោតការយកចិត្តទុកដាក់៕

ប្រធានាធិបតីសហរដ្ឋអាមេរិក
លោកគឹម ជុនអ៊ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]