គ្នាយើងស្រីៗដែលសម្គាល់ឃើញស្នាមអុជខ្មៅតូចៗនៅលើជើងក្រោយកោររោមរួចទេ? មានគ្នាយើងមួយចំនួនរអ៊ូនឹងបញ្ហាជើងឡើងកន្ទួល រន្ធរោមធំ មើលទៅដូចមុនក្បាលខ្មៅ បើនិយាយឲ្យស្រួលស្ដាប់គឺដូចនឹងសម្បកផ្លែស្រ្តបឺរី ឬ Strawberry leg ។ ពេលជើងរលោង ទោះខោខ្លីក៏ហ៊ានស្លៀកដែរ តែបើជើងមិនស្អាត ទោះខ្លីត្រឹមជង្គង់ក៏មិនចង់ស្លៀក អ៊ីចឹងមានតែកម្ចាត់បញ្ហានេះជាមួយរូបមន្តងាយៗ បង្កើនទំនុកចិត្តស្លៀកខ្លីមកវិញ។
១. ប្ដូរឡាមកោរញឹកញាប់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការកោររោមជើងដោយប្រើឡាមចាស់ មិនសូវមុត អាចធ្វើឲ្យជើងងាយកើត Strawberry leg ណាស់។ យកល្អ គ្នាយើងគួរតែផ្លាស់ប្ដូរឡាមកោរឲ្យបានញឹកញាប់បន្តិច (ដើម្បីជើងរលោងស្អាត ទ្រាំចំណាយលើឡាមថ្មីច្រើនបន្តិច) ព្រោះការប្រើឡាមថ្មីអាចជួយការពារបញ្ហាស្បែកជើងដូចសម្បកស្ត្របឺរីបាន។
២. ប្រើគ្រីមកោររោមផ្ដល់សំណើម
វាជាការល្អបំផុតក្នុងការកោររោម នៅពេលរោម និងស្បែកយើងទន់អំឡុងពេលងូតទឹក។ ការប្រើគ្រីមកោររោមផ្ដល់សំណើមអាចជួយការពារស្បែកពីការរលាកបានទៀតផង។ មុននឹងចាប់ផ្ដើមកោររោមជើង គ្នាយើងគួរសម្អាតខ្លួនជាមួយសាប៊ូ ដើម្បីជម្រះបាក់តេរី និងភាពកខ្វក់ឲ្យអស់សិន សឹមលាបគ្រីមកោររោម ហើយចាំកោរតែម្ដង។ សម្រាប់អ្នកមានបញ្ហាស្បែកងាយប្រតិកម្ម គួរជ្រើសរើសផលិតផលដែលបញ្ជាក់ថា សម្រាប់ស្បែកងាយប្រតិកម្ម និងគួរចៀសវាងផលិតផលមានជាតិពណ៌ ឬបន្ថែមក្លិនក្រអូប។
៣. ខាត់ស្បែកទៀងទាត់
ស្រីៗគ្នាយើងគួរតែខាត់ស្បែកឲ្យបានទៀងទាត់ ដើម្បីកម្ចាត់កោសិកាស្បែកងាប់ ដែលអាចធ្វើឲ្យស្ទះរន្ធញើស និងឫសរោមរីកធំ។ យើងគួរខាត់សម្អាតស្បែកជាមួយ scrub ថ្នមៗ ដោយដៃផ្ទាល់ ឬអាចប្រើជាកំណាត់ទន់ៗ មកដុសខាត់ស្បែក បន្ទាប់មកសឹមលាបឡេផ្ដល់សំណើម។ ការធ្វើបែបនេះឲ្យបានទៀងទាត់ យើងនឹងទទួលបានជើងរលោងទៅតាមពេល។
៤. ផ្ដល់សំណើមស្បែកជាប្រចាំ
លើសពីតិចនិកអស់ខាងលើ យើងគួរតែផ្ដល់សំណើមដល់ស្បែកជារៀងរាល់ថ្ងៃ ដើម្បីការពារស្បែកស្ងួត និងរលាកស្បែក។ លាបគ្រីមផ្ដល់សំណើមភ្លាមៗ ក្រោយងូតទឹករួច ជាពិសេសចំពោះអ្នកដែលទើបតែកោររោមរួច។
យ៉ាងណាមិញ បើជើងរបស់គ្នាយើងទាមទារឲ្យកោររោមញឹកញាប់ យកល្អគួរតែសម្រេចចិត្តជម្រុះរោមដោយប្រើឡាស៊ែវិញ ព្រោះវាអនុវត្តឡើងដោយអ្នកជំនាញ ហើយយើងមិនសូវចំណាយពេលច្រើន ដែលជាធម្មតា ក៏យ៉ាងហោចណាស់ ១៥នាទី/ថ្ងៃ ក្នុងបន្ទប់ទឹកកោររោមរាល់ថ្ងៃដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]