ភ្នំពេញ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះកម្មវិធី «Splash Music Pool Party» ដែលអ្នកទាំងអស់គ្នាកំពុងតែទន្ទឹងរង់ចាំ នឹងរៀបចំធ្វើឡើងនៅហ្គាឌិន ស៊ីធី វតធើផាក (Garden City Water Park) ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។

កម្មវិធីនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់ DJ ដ៏ល្បីល្បាញលំដាប់ពិភពលោកគឺ Rave Republic។ ជាមួយគ្នានេះដែរ ក៏មានការចូលរួមពីសំណាក់ DJ ដ៏ល្បីឈ្មោះនៅក្នុងស្រុក គឺ DJ Maily និងតារាល្បីៗជាច្រើនរូបដូចជា លោក 808GONG, The Infamous, DJ Chill Bill និង Hypeman MR BOO។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំបុត្រចូលរួមនៅក្នុងកម្មវិធី «Splash Music Pool Party» គឺមានតម្លៃត្រឹមតែ ២០ដុល្លារ (តម្លៃមុនថ្ងៃកម្មវិធី) ទិញ ៥សំបុត្រ ​ថែមជូន១សំបុត្រ និងតម្លៃ ២៥ដុល្លារ ប្រសិនបើទិញសំបុត្រនៅថ្ងៃកម្មវិធីតែម្តង។​ ម្យ៉ាងវិញទៀត សម្រាប់ភ្ញៀវដែលបានទិញសំបុត្រ SPLASH ឆ្នាំមុន ឬភ្ញៀវដែលបានឈ្នះសំបុត្រពីការលេងហ្គេម សូមធ្វើការទំនាក់ទំនងទៅកាន់ FB page Wave Tribe ដើម្បីទទួលបានសំបុត្រថ្មី។ លក្ខខណ្ឌនៅក្នុងការចូលរួមគឺ អ្នកចូលរួមត្រូវតម្រូវឱ្យមានអាយុចាប់ពី ១៦ឆ្នាំ ឡើងទៅ។

ក្រុមការងារទាំងមូលសង្ឃឹមថា បានឃើញទាំងអស់គ្នារាំលេងសប្បាយជាមួយ SPLASH ឆ្នាំថ្មីនេះ ហើយកុំភ្លេចណាត់មិត្តភក្តិមកសប្បាយជាមួយគ្នាឱ្យច្រើនៗផងណា។

កុំឱ្យរំលងឱកាសដ៏ល្អកម្រនេះកន្លងផុតទៅឱ្យសោះណា៎! ហើយកុំភ្លេចតាមដានបន្តទៀតសម្រាប់ព័ត៌មានលំអិតផ្សេងៗនៅលើហ្វេសប៊ុកផេករបស់ Garden City Water Park ឬអាចទំនាក់ទំនងមកសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ 089 84 3333/ 096 851 4444/ 097 417 5555៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]