ដំណាក់កាលនៃការលូតលាស់នីមួយៗរបស់កូនតូចៗអ្នក គឺជារឿងមួយសំខាន់ខ្លាំងណាស់ ដែលឪពុកម្តាយគ្រប់រូបមិនគួរមើលរំលង និងចាប់អារម្មណ៍ខ្លាំងជាទីបំផុត។ ជាពិសេសនៅពេលដែលកុមារចាប់ផ្តើមទទួលយកនូវអាហារូបត្ថម្ភបន្ថែម នៅអាយុចាប់ពី ៦ខែឡើងទៅ។
ជាធម្មតាចាប់តាំងពីថ្ងៃកើតរហូតមកដល់អាយុ ៦ខែ ទារកត្រូវការទឹកដោះម្តាយ ឬទឹកដោះគោតែមួយមុខគត់ ប៉ុន្តែចាប់ពីអាយុ ៦ខែឡើងទៅ ពួកគេនឹងត្រូវការអាហារបន្ថែមចាប់ពី ២ ទៅ ៣ ពេល នៅក្នុង១ថ្ងៃ ដើម្បីទ្រទ្រង់ការលូតលាស់ទាំងផ្នែករាងកាយ និងប្រាជ្ញាស្មារតី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើឪពុកម្តាយគ្រប់រូបបានដឹងដែរ ឬទេថា ចាប់តាំងពីអាយុ ០ខែ ទៅដល់៦ឆ្នាំ កុមារត្រូវការសារធាតុចិញ្ចឹមអ្វីខ្លះ ដើម្បីឱ្យពួកគេមានភាពធំធាត់ល្អ និងឆ្លាតវាងវៃ?
ជាការពិតណាស់កុមារចាប់ពី ៦ខែឡើង រហូតដល់ ៦ឆ្នាំ អាចរីករាយនឹងអាហារជាច្រើនប្រភេទ ដែលពួកគេបានឃើញ ឬបានញ៉ាំ ដូចជាទឹកដោះគោ ត្រី សាច់ ពពួផ្លែឈើ បន្លែ ធញ្ញជាតិផ្សេងៗ។
តាមអ្នកជំនាញរបស់អាមេរិកបានណែនាំថា កុមារចាប់ពីអាយុ ១ឆ្នាំឡើង គួរទទួលបាន ៤០កាឡូរី ពីអាហារនៅក្នុងមួយថ្ងៃ សម្រាប់ការលូតលាស់រាងកាយ និងកម្ពស់។
ខាងក្រោមនេះ គឺជាគំរូខ្លះៗនៅក្នុងការអភិវឌ្ឍន៍របស់កុមារ៖
- អាយុ ១ឆ្នាំ៖ ជាវ័យកំពុងពេញចង់ចេះ ចង់ដឹង ចង់ធ្វើអ្វីដោយខ្លួនឯង។ ក្នុងវ័យនេះកុមារអាចរៀនកាន់ស្លាបព្រាទទួលទានអាហារដោយខ្លួនឯង។ ហើយអាហារដែលគួរតែផ្តល់ឱ្យពួកគេមានដូចជា៖ ទឹកដោះគោ (Whole Milk), ផលិតផលទឹកដោះគោផ្សេងទៀត (ឈីសទន់ ទឹកដោះគោជូរ), គ្រាប់ធញ្ញជាតិចម្រុះ នំប៉័ង ស្រូវសាលី ប៉ាស្តា អង្ករ, ផ្លែឈើ (ផ្លែឪឡឹក ផ្លែល្ហុង ក្រូច) បន្លែបៃតង, ប្រូតេអ៊ីន (មាននៅក្នុង ស៊ុត សណ្ដែក ប័រសណ្ដែកដី...) សាច់សត្វដូចជា សាច់គោ សាច់ជ្រូក ត្រី, តៅហ៊ូ និងទឹកឃ្មុំជាដើម។
- អាយុ ២ឆ្នាំ៖ ចំណុចសំខាន់ក្នុងវ័យនេះ គឺពួកគេចង់ជ្រើសរើសអាហារដោយខ្លួនឯង និងសាកល្បងអ្វីដែលថ្មីៗ។ ហើយអាហារដែលគួរតែផ្តល់ឱ្យពួកគេមានដូចជា ទឹកដោះគោមានជាតិខ្លាញ់ទាប ផលិតផលទឹកដោះគោផ្សេងទៀត (ឈីសហាន់ជាដុំៗ ទឹកដោះគោជូរមានជាតិខ្លាញ់ទាប ធញ្ញជាតិចម្រុះ នំបុ័ង ស្រូវសាលី នំកុកគី, ប៉ាស្តា, អង្ករ, ផ្លែឈើ (ស្រស់ ឬកំប៉ុង) ផ្លែឈើស្ងួត ផ្លែប៉ែស ផ្លែព្រូន, បន្លែបៃតងកាត់ជាបំណែកតូចៗ ហើយចម្អិនបានល្អ, ប្រូតេអ៊ីន (មាននៅក្នុងស៊ុត សណ្ដែក ប័រសណ្ដែកដី និងសាច់សត្វគ្រប់ប្រភេទ។
- អាយុ ៣ឆ្នាំ ដល់ ៦ឆ្នាំ៖ ក្នុងវ័យនេះអាចជាវ័យដែលកូនលោកអ្នកចូលសាលារៀន ដូច្នេះអ្នកគួរកាត់បន្ថយអាហារបែបកែច្នៃ ហើយបង្កើតអាហារថ្ងៃត្រង់ដែលសម្បូរប្រូតេអ៊ីន បន្ថែមបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ និងសាច់ឱ្យបានគ្រប់គ្រាន់។ បន្ថែមទឹក និងភេសជ្ជៈពីផ្លែឈើស្រស់ឱ្យបានច្រើន និងគ្រប់មុខ ដើម្បីធានាបាននូវប្រូតេអ៊ីន ជាតិដែក និងវីតាមីនB12 គ្រប់គ្រាន់ និងត្រូវចេះបត់បែន មិនដាក់សម្ពាធលើកូនពេកនោះទេនៅក្នុងការញ៉ាំអាហារ។
ក្រៅពីនេះសារធាតុសំខាន់ដែលមិនអាចខ្វះបានសម្រាប់ជួយឱុ្យកូនៗរបស់លោកអ្នកអាយុចាប់ពីអាយុ ១ឆ្នាំ ដល់អាយុ៦ឆ្នាំ ឱ្យមានសុខភាពល្អ និងជំនួយឱ្យខួរក្បាលមានភាពឆ្លាតវៃ នោះគឺសារធាតុ DHA, អូមេហ្កា 3,6,9 និងវីតាមីន B12។
ទឹកដោះគោ Foremost OMEGA គឺជាផលិតផលលេខ១ ដែលអាចជួយឱ្យកូនៗសំណព្វចិត្តរបស់ម៉ាក់ៗ មានភាពឆ្លាតវាងវៃ និងរហ័សរហួន។ ទឹកដោះគោ Foremost OMEGA មានផ្ទុកនូវសារធាតុបំប៉ន DHA ខ្ពស់ និង អូមេហ្គា 3,6,9 ដែលជាសារធាតុយ៉ាងសំខាន់ក្នុងការជួយទៅដល់ការលូតលាស់របស់កុមារ ធ្វើឱ្យកុមារឆ្លាតវៀងវៃ ហើយមានការចងចាំ និងការគិតបានល្អប្រសើរ។
មិនតែប៉ុណ្ណោះ វីតាមីន B12 រឹតតែមានសារៈសំខាន់យ៉ាងខ្លាំងចំពោះរាងកាយ ព្រោះវាជួយធ្វើឱ្យខួរក្បាល និងប្រព័ន្ធប្រសាទមានដំណើរការល្អប្រសើរ ជួយបង្កើនកោសិកាឈាមក្រហមការពារភាពស្លេកស្លាំង។
ទឹកដោះគោ Foremost OMEGA គឺជាជំរើសទី១ សម្រាប់មាតាបិតាគ្រប់រូប ក្នុងការជ្រើសរើសផលិតផលទឹកដោះគោឱ្យកូនៗជាទីស្រលាញ់របស់ខ្លួន។
Foremost ល្អលេខ១ ក្នុងការជួយបង្កើនភាពឆ្លាតវៃរបស់កុមារ និងជាម៉ាកទឹកដោះគោដែលគួរអោយទុកចិត្តបំផុតពីប្រទេសថៃ។ សម្រាប់ព័ត៌មានបន្ថែម Super Mom Club.៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]