សេអ៊ូល៖ នៅសល់តែ ១ សប្តាហ៍ទៀតប៉ុណ្ណោះតារាសម្តែង Son Ye Jin នឹងក្លាយជាភរិយាជាផ្លូវការ ជាមួយតារាសម្តែង Hyun Bin បន្ទាប់ពី អ្នកទាំងពីរ មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ២ ឆ្នាំចុងក្រោយនេះ។
យ៉ាងណាមិញ ពួកគេប្រាកដជា មមាញឹកក្នុងការរៀបចំពិធីមង្គលកា ប៉ុន្តែ Son Ye Jin នៅតែមានសកម្មភាពដដែល ដោយកាលពីថ្មី ៗ នេះ តារាស្រីរូបនេះបានចូលរួមក្នុងព្រឹត្តិការណ៍បើកសម្ពោធហាងលំដាប់ខ្ពស់នៅទីក្រុងសេអ៊ូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្រងរូបថតតារាស្រីរូបនេះ ដែលបង្ហាញខ្លួនក្នុងកម្មវិធីនោះ ត្រូវបានអ្នកលេងអ៉ីនធឺណែតចែករំលែកភ្លាម ៗ ដូចការរំពឹងទុករបស់កំពូលសម្រស់នៃអេក្រង់កូរ៉េ Son Ye Jin គ្រាន់តែតុបតែងខ្លួនបែបស្រាល ៗ សោះក៏មើលពិតជាស្អាតខ្លាំង
ក្នុងរូបភាពទាំងនោះ Son Ye Jin មើលទៅឆើតឆាយ និងឡូយខ្លាំងក្នុងឈុតពណ៌ស ប៉ុន្តែការចាប់អារម្មណ៍ទាំងអស់គឺផ្តោតសំខាន់ទៅលើចង្កេះ របស់តារាស្រីរូបនេះ ដោយពេលកន្លង មានពាក្យចចាមអារ៉ាមថា រូបនាងមានផ្ទៃពោះកូនដំបូងរបស់ Hyun Bin ។
ប៉ុន្តែយ៉ាងមិញ ចង្កេះដ៏ស្ដើងរបស់ Son Ye Jin គឺជាចម្លើយច្បាស់បំផុតដើម្បីបង្ហាញថានាងមិនមានផ្ទៃពោះនៅពេលនេះ ដែលនេះអាចបញ្ចប់ ពាក្យចចាមអារ៉ាម ដែលគេលើកមកនិយាយដូច្នេះដែរ៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]