ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២នេះ​ ក្រុមហ៊ុន ឌឹ ផ្លរ៉ា បានប្រារព្ធធ្វើ ពិធីចុះហត្ថលេខាទូតសុឆន្ទះថ្មីរបស់ខ្លួន ជាមួយតារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ គ្រឿន និងអ្នកនាង នីឡា ជាតារាតំណាងបុរីរបស់ខ្លួនជាផ្លូវការសម្រាប់ឆ្នាំ២០២២។

ពិធីចុះហត្ថលេខាទូតសុឆន្ទះថ្មី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះ ចំពោះមូលហេតុដែលបុរី ឌឹផ្លរ៉ា សម្រេចជ្រើសរើស នាយគ្រឿន និងអ្នកនាង នីឡា ធ្វើជាទូតសុឆន្ទះ ដើម្បីផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ខ្លួន ក៏ព្រោះតែក្រុមហ៊ុនផ្តោតទៅលើ កត្តាសំខាន់ៗធំ២ គឺ តារាតំណាងទាំងពីសុទ្ធសឹងតែមានប្រជាប្រិយភាពខ្លាំង ដែលមានមហាជនទូទាំងប្រទេសទទួលស្គាល់ ។ ឯចំណុចទី២ គោលដៅរបស់ក្រុមហ៊ុន មិនត្រឹមតែផ្តល់នូវគេហដ្ឋានដែលស្រស់ស្អាត និងរឹងមាំនោះទេ ក៏ប៉ុន្តែបានបន្ថែមនូវសុភមង្គលជូនអតិថិជនជាមួយស្នាមញញឹម សប្បាយរីករាយគ្រប់ក្រុមគ្រួសារ ពេញមួយឆ្នាំតាមរយៈវីដេអូផ្សព្វផ្សាយរបស់ក្រុមហ៊ុន នេះបើយោងតាមប្រសាសន៍របស់ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់បុរី ឌឹផ្លរ៉ា លោក ឃុន វិសាល។

លោក ឃុន វិសាល

នៅក្នុងកម្មវិធីនេះដែរ ផ្អែកតាមប្រសាសន៍របស់ លោក សាំង សុភ័ក្ររ៉ាឌី ដែលជាជំនួយការអគ្គនាយិការង និង នាយក ផ្នែកលក់ និងទីផ្សារ របស់បុរី បានឲ្យដឹងថា ក្រុមហ៊ុន ឌឹ ផ្លរ៉ា មានអាយុកាលពេល៧ឆ្នាំហើយ បើគិតចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន៤ ដូចជា បុរី ឌឹ ផ្លរ៉ា ខុនដូ ឌឹ ផ្លរ៉ា ស្វីត ផ្សារទំនើប ឌឹ ផ្លរ៉ា ស្វ៊ែរ និង ផ្សារទំនើប The Almond។

បន្ថែមលើនេះ មានប្រសាសន៍បន្តទៀតថា 

លោក សាំង សុភ័ក្ររ៉ាឌី 
លោក សាំង សុភ័ក្ររ៉ាឌី 

ផ្អែកតាមប្រសាសន៍បន្ថែមរបស់ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់បុរី ឌឹផ្លរ៉ា លោក ឃុន វិសាល ទាក់ទិននឹងយុទ្ធសាស្រ្តទីផ្សារ និងផែនការផ្សព្វផ្សាយ របស់ក្រុមហ៊ុនឌឹផ្លរ៉ា សម្រាប់ឆ្នាំ២០២២នេះ មានពីរប្រភេទ គឺ ONLINE និង OFFLINE ។ ចំពោះយុទ្ធសាស្រ្ត ONLINE នឹងត្រូវបានដាក់គោលដៅនៃការផ្សព្វផ្សាយបែបទំលំទូលាយ តាមរយៈបណ្តាញសង្គមទាំងអស់ដែលកំពុងពេញនិយម ដោយដាក់គោលដៅចាប់ពីអាយុ១៨ឆ្នាំរហូតដល់៦០ឆ្នាំ។ ឯចំណែកយុទ្ធសាស្រ្ត OFFLINE គឺក្រុមហ៊ុនផ្តោតទៅលើការផ្សព្វផ្សាយផ្នែកខាងក្រៅ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមិនបានមើលនៅលើបណ្តាញសង្គម អាចបានឃើញនៅតាមការផ្សព្វផ្សាយតាមផ្ទាំងប៉ាណូធំៗ ដែលដាក់តាមដងផ្លូវក៏ដូចជាតាមស្ពានផងដែរ។

ពិធីចុះហត្ថលេខាទូតសុឆន្ទះថ្មី
ពិធីចុះហត្ថលេខាទូតសុឆន្ទះថ្មី
ពិធីចុះហត្ថលេខាទូតសុឆន្ទះថ្មី
ពិធីចុះហត្ថលេខាទូតសុឆន្ទះថ្មី
ពិធីចុះហត្ថលេខាទូតសុឆន្ទះថ្មី
ពិធីចុះហត្ថលេខាទូតសុឆន្ទះថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]