ភ្នំពេញ៖ បើត្រលប់ទៅពេលវេលាកាលពីជាង ១០ឆ្នាំមុន ជឿជាក់ថាប្រិយមិត្តប្រាកដជានៅចាំបាន ក្រុមតារាចម្រៀង Classic ដែលមានសមាជិក ៦នាក់ ក្នុងនោះរួមមានលោក ករុណា ពេជ្រ សុគន្ធ ថេរ៉ាយុ មង្គលទីណា អ្នកនាង សាសា សុគន្ធ អារីយ៉ា និងអ្នកនាង ពៅ ពុំងា ដោយបានចេញបទចម្រៀងពីរោះៗ និងក្បាច់រាំឡូយៗមែនទែនកាលជំនាន់នោះ។

ដោយឡែក ទន្ទឹម​នឹងកំពុងមានប្រជាប្រិយភាពខ្លាំង ស្រាប់តែកាលពីឆ្នាំ ២០០៩ ពួកគេក៏បានរំសាយក្រុម ដោយសារហេតុផលផ្ទៃក្នុងមួយចំនួន ហើយសមាជិកម្នាក់ៗក៏បានក្លាយជាតារាចម្រៀងទោល និងស្វែងរកផលិតកម្មថ្មីៗរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលវេលាកន្លងទៅជាច្រើនឆ្នាំនេះ ត្បិតតែតារាចម្រៀងទាំងនេះ បានបែកគ្នាជាយូរពិតមែន ប៉ុន្តែទំនាក់ទំនងរបស់ពួកគេនៅតែល្អជានឹងគ្នាដដែលផងដែរ។ ពិសេសថ្មីៗនេះ លោក សុគន្ធ ថេរ៉ាយុ ទើបតែបានបង្ហោះរូបភាពជួបជុំគ្នាសាជាថ្មីក្រោយខកខានជួបគ្នាជាយូរ។ ហើយក្នុងនោះ នៅពេលដែលហ្វេនៗបានឃើញហើយ ពិតជារំភើបជាខ្លាំង ព្រោះបានឃើញក្រុមអាយដលដែលខ្លួនធ្លាប់គាំទ្រ ត្រលប់មកជុំគ្នាបែបនេះ។ ហើយបើទោះបាត់វត្តមានលោក មង្គល ទីណា ម្នាក់ពិតមែន ប៉ុន្តែត្រឹមរូបភាពទាំងនេះ ហ្វេនៗក៏អាចរំឭកដល់ស្នាដៃរួមក្រុមចាស់ៗរបស់ពួកគេបានផងដែរ៕

ទស្សនារូបភាពាងក្រោម៖

ក្រុម Classic
រូបភាពជុំគ្នាថ្មីៗនេះ
រូបភាពជុំគ្នាថ្មីៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]