ភ្នំពេញ៖ ម្ចាស់ពានរង្វាន់ Miss Rising Star ពីកម្មវិធី Miss Teen International Cambodia 2021 កញ្ញា ប៉ាង ពេជ្ររចនា ក្រោយក្លាយជាម្ចាស់ពានមួយនេះរួច គេសង្កេតឃើញនាងទទួលបានឱកាសការងារជាបន្តបន្ទាប់ តាមរយៈការថតម៉ូត ថតស្ពតជាដើម។ ពិតណាស់ បើក្រឡេកមើលរូបសម្រស់យុវតីវ័យ១៧ឆ្នាំរូបនេះ មានមុខមាត់ស្អាតតែម្ដង។

ពិតណាស់ ក្រៅរូបសម្រស់ម្ចាស់ពាន Miss Rising Star រូបនេះ ក៏មានទេពកោសល្យ និងសមត្ថភាពល្អរហូតទទួលបានការងារជាបន្តបន្ទាប់ដូច្នេះ។ ម្យ៉ាងវិញទៀត កញ្ញា ប៉ាង ពេជ្ររចនា ក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន និងអ្នកលេងបណ្ដាញសង្គមច្រើនមិនចាញ់ម្ចាស់ពានផ្សេងៗឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ កញ្ញា ប៉ាង ពេជ្ររចនា ក៏កំពុងទទួលបានការងារថ្មីក្នុងវិស័យសិល្បៈ ហើយមុននេះនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយការតុបតែងខ្លួនស្លៀកសម្លៀកបំពាក់បែបសិស្សសាលា ផាត់មុខស្ដើងៗ តែមលលទៅស្រា់ស្អាតមានមន្តស្នេហ៍តែម្ដង។មិនតែប៉ុណ្ណោះ រូបភាពទាំងនោះត្រូវបានអ្នកលេងបណ្ដាញសង្គម និងហ្វេននាងផ្ទាល់សរសើរថាស្រស់សោភាគ្រប់ៗគ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]