ភ្នំពេញ៖ ភេសជ្ជៈ កូកា-កូឡា ដែលជាម៉ាកយីហោភេសជ្ជៈពេញនិយមបំផុតនៅប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងយុទ្ធនាការ “សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ” ពោលគឺជាយុទ្ធនាការឆ្នាំថ្មីមួយដែលត្រូវបានប្រារព្ធធ្វើឡើងជាមួយភាពរីករាយពិតប្រាកដរបស់សហគមន៍ និងការជួបជុំគ្នា។
លោក មាស វុត្ថា នាយកផ្នែកលក់ និងពាណិជ្ជកម្មនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីលើយុទ្ធនាការនេះ សិល្បៈករ និងតារាល្បីៗ នឹងបង្ហាញខ្លួនតំណាងអោយ កូកា-កូឡា ក្នុងព្រឹត្តិការណ៍ «ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំងដើម្បី “នាំមកវិញនូវភាពសប្បាយរីករាយ និងល្បែងប្រជាប្រិយប្រពៃណីជាតិ” នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។
សិល្បៈករ និងតារាល្បីៗ នឹងចូលរួមលេងល្បែងប្រជាប្រិយដែលមានដូចជា៖ បោះអង្គុញ លាក់កន្សែង ដណ្ដើមស្លឹកឈើ ចោលឈូង វាយក្អម និងទាញព្រ័ត្រ។ ទន្ទឹមនឹងនេះក៏មានឱកាសថតរូប “Selfie” ជុំគ្រួសារ ដែលរូបនោះនឹងបង្ហាញផ្ទាល់លើអេក្រង់ LED នៅផ្សារទំនើបផងដែរ។ លើសពីនេះ សិល្បៈករ សិល្បៈការនី និងតារាល្បីៗមានឈោ្មះបោះសម្លេងនៅព្រះរាជាណាចក្រកម្ពុជាក៏នឹងមានវត្តមានក្នុងការប្រគុំតន្ត្រី ផងដែរ។
សិល្បៈករ និងតារាល្បីៗ នឹងអញ្ជើញចូលរួម «ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំងកម្មវីធីដូចកាលវិភាគខាងក្រោម៖
· ផ្សារ K-Mall
ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមីនា ពីម៉ោង៩ព្រឹក ដល់ ៩យប់
· ផ្សារទំនើបអ៊ីអន សែនសុខ ចាប់ពីថ្ងៃទី១ ដល់៣ ខែមេសា ពីម៉ោង៩ព្រឹក
ដល់ ៩យប់
· ផ្សារទំនើប Exchange
Square ចាប់ពីថ្ងៃទី៨
ដល់១០ ខែមេសា
ពីម៉ោង៩ព្រឹក ដល់ ៩យប់
ទស្សនៈនៃ «សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ» របស់ភេសជ្ជៈ កូកា-កូឡា ជឿថា ភាពរីករាយអាចកើតមាននៅគ្រប់ទីកន្លែង។ ភាពរីករាយអាចកើតមានទោះក្នុងពេលវេលាដ៏ស្ងប់ស្ងាត់ ក៏អាចកើតមានក្នុងពេលវេលាអូអ៊រនៃការប្រារព្ធពិធីធំៗ។ ភាពរីករាយ ក៏អាចកើតឡើងនៅពេលយើងទទួលបានបទពិសោធថ្មី និងការចងចាំណាមួយដែលនឹកស្មានមិនដល់។ ភាពរីករាយកើតមានពិតប្រាកដ នៅពេលអ្នកនៅជាមួយមនុស្សជាទីស្រឡាញ់ ក៏ដូចជាជាមួយសហគមន៍របស់យើង មិនថាទំនាក់ទំនងទាំងនេះកើតឡើងដោយផ្ទាល់ ឬតាមរយៈអនឡាញនោះទេ។
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានសកម្មភាពជាច្រើនសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ សូមចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីជាមួយនឹងយុទ្ធនាការ #Bring Home the Magic និងសូមរីករាយជាមួយអ្នកជុំវិញខ្លួនក្នុងឱកាសនេះ អោយធ្វើអោយពេលវេលានេះពោរពេញដោយភាពរីករាយពិតប្រាកដ។
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ #ភាពរីករាយដ៏ពិតប្រាកដ #CocaColaKH)។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង
ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬកូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ
១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។
កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន
កូកា-កូឡា និងក្រុមហ៊ុន Monster Energy ក្នុងការផលិត ផ្គត់ផ្គង់ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង២ ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០កន្លែង និងការងារប្រយោលប្រមាណជាង ៨,០០០កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ១៩៩៣មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ facebook.com/CambodiaBeverageCompanyLtd។
ទំនាក់ទំនង៖
សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល [email protected]៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]