កម្ដៅនៅក្នុងបន្ទប់សូណា មានអត្ថប្រយោជន៍ច្រើនចំពោះរាងកាយ និងសុខភាព តួយ៉ាងខណៈពេលនេះ អាចលើកយកត្រឹមតែសុខភាពស្បែកមួយ មកនិយាយសិន ថាមានអត្ថប្រយោជន៍អ្វីខ្លះ។
ជាក់ស្ដែងបើនិយាយទៅដល់ ការធ្វើសូណាគឺគិតដល់ការធ្វើសំយោគស្បែកជាមួយនឹងចំហាយកម្ដៅ ដើម្បីបញ្ចេញ ញើសបង្ហូរជាតិពុលក្នុងខ្លួនឆ្លងកាត់ស្បែក។ ការធ្វើបែបនេះវាមានផលវិជ្ជមានច្រើនចំពោះសុខភាពស្បែក ដោយគិតរាប់ ត្រឹមពីចំណុចដំបូង ចាប់ផ្ដើមពីដំណើរលំហូរឈាម និង ចង្វាក់បេះដូងក្នុងរាងកាយជាមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងបន្ទប់សូណា ចាប់ ២ទៅ ៥នាទី ចង្វាក់បេះដូងចាប់ផ្ដើមកើនឡើងសន្ទុះញាប់ជាងមុន ចរន្ដលំហូឈាមតាមសរសៃឈាមនឹងត្រូវចាប់ផ្ដើមកើនឡើង ហើយរីកធំដោយស្វ័យប្រវត្ដិ និង បែបលក្ខណៈធម្មជាតិ ដែលជំរុញឲ្យមានការបែកញើសពេញខ្លួនប្រាណ។ ចរន្ដឈាមហូរសព្វរាងកាយ នឹងនាំទៅជាមួយអ៊ុកស៊ីសែន និង សារធាតុចិញ្ចឹជាច្រើនប្រភេទទៅកាន់ស្បែក ជំនួយដល់សុខភាពស្បែកឲ្យមានសំណើម។ បន្ទាប់ពីនោះ ការបែកញើស ក៏បាននាំចេញនូវជាតិពុលជាច្រើនប្រភេទ ពីស្បែកផងដែរ។
ទាក់ទងនឹងសុខភាពស្បែក អ្នកស្រី Renée Rouleau អ្នកជំនាញ ផ្នែកថែរក្សាស្បែក បានលើកឡើងថា “កោសិកាស្បែកត្រូវការជាតិទឹកដើម្បីរស់នៅ ដូច្នេះចំហាយទឹកអាចមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការរក្សាស្រទាប់ផ្ទៃខាងលើ ឲ្យមានសំណើម និងមើលទៅមានសុខភាពល្អ។ នៅពេលដែលស្បែកឡើងកំដៅ សរសៃឈាមក៏រីកធំ ដែលបណ្តាលឲ្យឈាម និងអុកស៊ីហ្សែនដែលសំបូរទៅដោយសារធាតុចិញ្ចឹមត្រូវបាននាំទៅកាន់កោសិកា។ ចរន្តឈាម គឺអាចបញ្ជូនវីតាមីនទៅចិញ្ចឹមស្បែក និងកោសិកា ហើយរក្សាឲ្យមានសុខភាពល្អ ធ្វើឲ្យស្បែកភ្លឺថ្លាពីខាងក្នុង”។
តើគួរធ្វើសូណា ប៉ុន្មានដងក្នុងមួយសប្ដាហ៍?
ជាការលើកឡើងអំពីអត្ថប្រយោជន៍នេះ យើងអាចធ្វើសូណា យ៉ាងហោច ៣ ទៅ ៤ដង ក្នុង១សប្ដាហ៍ ឬអាចជារៀងរាលថ្ងៃក៏បានទៅតាមលទ្ធភាព។ ប៉ុន្ដែសម្រាប់ការធ្វើសូណា ជារៀងរាល់ថ្ងៃ គួរតែតម្រូវឲ្យមានការកំណត់រយៈពេលឲ្យបានត្រឹមត្រូវ ពោលមិនឲ្យលើសពី ២០នាទីក្នុងមួយពេល។ ការកំណត់ពេលឲ្យបានត្រឹមត្រូវ មានន័យថា យើងអាចតាមដានពីលក្ខខណ្ឌសុខភាពរបស់យើងផ្ទាល់បានល្អស្ថិតក្នុងបន្ទប់សូណា ព្រោះជាក់ស្ដែងក្នុងចន្លោះពេល ២០នាទី ក្នុងខ្លួនប្រាណ របស់យើងនឹងត្រូវជួបប្រទះនូវភាព ហេវហត់ អស់កម្លាំង បែកញើសច្រើន ខ្សោះជាតិទឹក ជាបញ្ហាដែលកើតឡើងជាញឹកញាប់ចំពោះអ្នកធ្វើសូណាជាប្រចាំ ព្រោះ រាងកាយត្រូវប្រឈមនឹងខ្សោះជាតិទឹករយៈពេល២០នាទីជារៀងរាល់ថ្ងៃ ដែលខុសពីអ្នកធ្វើត្រឹមតែ ៣ទៅ៤ ដងក្នុងអាទិត្យ។
ត្រៀមខ្លួនអ្វីខ្លះ មុនពេលធ្វើសូណា?
ដើម្បីធ្វើសូណា ឲ្យមានប្រសិទ្ធិភាពយើងគួរតែអនុវត្ដវិធីដូចខាងក្រោម៖
-ត្រូវញ៉ាំទឹកឲ្យបានយ៉ាងតិច១កែវ ព្រោះថានៅក្នុងបន្ទប់សូណា មានសីតុណ្ហភាពក្ដៅ ខ្លួនប្រាណត្រូវបែកញើសច្រើន ដូច្នេះវាអាចជួយការពារខ្លួនប្រាណ ពីការបាត់បង់ជាតិទឹក។
-ត្រូវពិនិត្យមើលសុខភាព ព្រោះថាក្នុងលក្ខខណ្ឌខ្លះ សុខភាពអាចបង្កឲ្យកើតឡើងជាហានិភ័យ គ្រោះថ្នាក់ដូចជា អ្នកមានជំងឺបេះដូង អ្នកមានជំងឺលើសឈាម អ្នកមានជំងឺសួត និងអ្នកមានបញ្ហាស្បែកប្រតិកម្មរហ័សជាដើម។
-សម្អាតរាងកាយ មានន័យថា យើងមិនត្រូវពាក់គ្រឿងអល័ង្កកា ឬប្រើប្រាស់ផលិតផល ថែរក្សាស្បែក ផ្សេងៗមុនពេលចូលបន្ទប់សូណានោះទេ។ ព្រោះវាអាចមានបញ្ហា ប្រតិកម្មជាមួយនឹងកម្ដៅ បង្កឲ្យមានការរលាក ប៉ះពាល់ស្បែកជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]