ភ្នំពេញ៖ ជឿថាប្រិយមិត្តច្បាស់ជាបានដឹង ការប្រកួត Miss Teen International Cambodia ទើបតែបញ្ចប់កាលពីបេលថ្មីៗនេះហើយរកម្ចាស់ជ័យលាភីឃើញដល់ទៅ២រូបឯណោះ។ ជាមួយគ្នានេះដែរ បើនិយាយដល់ MTIC 2022 វ័យ១៦ឆ្នាំ កញ្ញា សុខ និដាណាត់ ជាម្ចាស់មកុដមួយរូបមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គមផងដែរ។

លើសពីនេះទៅទៀត គណនីហ្វេសប៊ុកផ្លូវការរបស់នាងដែលមានឈ្មោះ «Sok Nidanath សុខ និដាណាត់» មានអ្នកចុះឡាច១៨៤៦៦ ឯណោះ ខណៈគណនីនាងទើបតែបង្កើតកាលពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀត បវរកញ្ញាយុវវ័យអន្តរជតិកម្ពុជារូបនេះ ក៏ឧស្សាហ៍បង្ហោះរូបស្អាតៗ បង្ហាញពីសម្រស់និងភាពលេចធ្លោនាងគ្រប់ពេលតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះគេឃើញកញ្ញា សុខ និដាណាត់ បានតុបតែងខ្លួនផាត់មុខ តែងខ្លួនឡើងខ្ញង់ ហើយឈុតដែលនាងស្លៀកមានភាពស៊ិចស៊ីបន្តិចបន្តួច ឃើញថាមានភាពទាក់ទាញតែម្ដង។ បើក្រឡេកទៅមើលមុខមាត់វិញ នាងពិតជាស្រស់ស្អាតផូរផង់មានមន្តស្នេហ៍ ធ្វើឲ្យកម្លោះៗបាក់ចិត្តលង់គ្រប់គ្នា។ មិនតែប៉ុណ្ណោះ រូបភាពជាច្រើនសន្លឹកនេះអាចបញ្ជាក់បានថា រូបសម្រស់នាងពិតជាសាកសមនឹងទទួលបានតំណែង Miss Teen International Cambodia 2022 ពិតៗតែម្ដង៕

ប្រភពរូបភាព៖ Daro Ma

សូមទស្សនារូបភាពខាងក្រោម៖ 

MTIC 2022 សុខ និដាណាត់
MTIC 2022 សុខ និដាណាត់
MTIC 2022 សុខ និដាណាត់
MTIC 2022 សុខ និដាណាត់
MTIC 2022 សុខ និដាណាត់
MTIC 2022 សុខ និដាណាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]