បារាំង៖ តារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK កំពុងតែរីករាយនឹងពេលវេលាថ្មី ៗ ជីវិតឯកជនរបស់ស្ថិត នៅទីក្រុងប៉ារីស ជាមួយនឹង រូបភាព ដែលគេប្រមាញ់បាន ដោយស្លៀកពាក់បែបសាមញ្ញ ក្នុងឈុត អាវធំ និងខោខូវប៊យ។

អ្វីដែលចាប់អារម្មណ៍នោះ គេមិនបានឃើញ Lisa តែម្នាក់ឯកជននោះទេ ព្រោះគេ ប្រទះឃើញ នៅជាមួយ Peter Utz ដែលជានាយករបស់ប្រេ៊ន Celine ផងដែរ ដែលបានដឹងថា រូបនាងមិនត្រឹមតែជា ឯកអគ្គរដ្ឋទូត Celine តែតារាស្រីរូបនេះ មើលទៅពិតជាស្និទ្ធស្នាល ជាមួយនឹងអ្នកដឹងនាំ នៃប្រ៊េនមួយនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រដៀងគ្នានេះដែរ អ្វីដែលចាប់អារម្មណ៍ គេក៏ឃើញថា តារាសម្តែង Austin Butler ដែលជាតារាម៉ូដែលសម្រាប់ម៉ាកយីហោមមួយនេះ។ យ៉ាងណាមិញ នេះជាលើកទីមួយហើយ ដែលតារា K-pop បានធ្វើការចេញក្រៅដើរលេងជាមួយ មនុស្សភេទផ្ទុយគ្នា។

ក្រោយពីបានឃើញបែបនេះ ហ្វេនៗ ជាច្រើន ក៏បានលើកឡើងរបៀបលេងសើចថា បើសិន Lisa បណ្តើរមនុស្សប្រុសចេញក្រៅនៅក្នុងប្រទេសកូរ៉េវិញនោះ ច្បាស់ណាស់ ថា នឹងមានសារព័ត៌មាន ចុះផ្សាយព្រោងព្រាត ថារូបនាង កំពុងតែមានការណាត់ជួបបាត់ហើយ៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]