ភ្នំពេញ៖ ក្រុមហ៊ុន ខេម ជេដ អេស៊ា ហៅ កាត់ ថា ASH និង ក្រុមហ៊ុន Beyond Medical Group Singapore ដែល ជាទី បណ្តុំគ្លីនិក វេជ្ជសាស្ត្រ ឯកទេស ក្នុងប្រទេស សិង្ហបុរី និង ក្រុមហ៊ុន PFPFA ជំនាញ ខាងប្រឹក្សាយោបល់ហិរញ្ញវត្ថុសម្រាប់សុខភាពឈានមុខគេ នៅប្រទេសសិង្ហបុរី នៅព្រឹក ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ បានចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នា ដើម្បីសហការលើវិស័យវេជ្ជសាស្ត្រ ក្នុងគោលដៅ ជួយសម្រួលដល់អ្នកជំងឺដែលតែងតែត្រូវការការព្យាបាល ដោយអ្នកឯកទេសជំនាញមិនថា នៅក្នុងប្រទេសកម្ពុជា ឬ ទៅប្រទេសសិង្ហបុរី ព្រមទាំងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុក៏ដូចជាការផ្តល់ចំណេះដឹង តាមរយៈសិក្ខាសាលា វេជ្ជសាស្ត្រ និង ផ្លាស់ប្តូរបទពិសោធន៍រវាងវេជ្ជបណ្ឌិត នៃ ប្រទេសទាំងពីរ នៅសណ្ឋាគារ Rosewood ភ្នំពេញ រាជធានីភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Elayne Soh នាយកប្រតិបត្តិ ក្រុមហ៊ុន Beyond Medical Group Singapore បានបញ្ជាក់ថា បន្ទាប់ពីការចុះ MOU ក្រុមហ៊ុន Beyond Medical Group Singapore នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ ASH ឬ គ្លីនិក ស៊ីងមេដដើម្បីជួយសម្រួល ដល់អ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកមន្ទីរពេទ្យ អ្នកឯកទេសជំនាញផ្សេងៗទាំងក្នុង និងក្រៅប្រទេសព្រមទាំងសហការគ្នាក្នុងវិស័យវេជ្ជសាស្ត្រ និង ការផ្តល់យោបល់ ជាជំរើសទីពីរ ឬ ជំរើសបន្ទាប់លើករណីស្មុគស្មាញផ្សេងៗផងដែរ ។

លោកស្រី នាយកប្រតិបត្តិបានបន្ដថា ជាមួយនឹងបទពិសោធន៍ថែទាំសុខភាពដ៏រឹងមាំ បណ្តាញសេវាសុខភាព ASH នឹងក្លាយជាចំណុចទំនាក់ទំនងតែមួយដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរព័ត៌មាន និង ជួយដល់ការរៀបចំឯកសារ ពាក់ព័ន្ធផ្សេងៗ អមដោយមជ្ឈមណ្ឌល វេជ្ជសាស្ត្រ ស៊ីង មេដរបស់ពួកគេដែលជា មជ្ឈមណ្ឌលថែទាំសុខភាព នៅ កម្ពុជាមាន បុត្រសម្ព័ន្ធជាមួយអ្នកឯកទេស ពហុជំនាញក្នុងប្រទេសសិង្ហបុរី ។ ASH ក្លាយជាដៃគូរយុទ្ធសាស្ត្រ របស់ BeyondMedicalGroup ក្នុងការគ្រប់គ្រងអ្នកជំងឺឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់ ។

ជាមួយគ្នានេះលោក វេជ្ជបណ្ឌិត Lee Mun Heng ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Beyond Medical Group បានសម្តែងនូវសុទិដ្ឋិនិយមថាកិច្ចសហការនេះ ផ្តល់ឱកាសដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយអ្នកជំងឺ និង ការព្យាបាលពួកគេកាន់តែចំណាយពេលតិច ចំណាយថវិការត្រូវគោលដៅចាប់ពី ការពិនិត្យ រហូតដល់ ការព្យាបាល តាមលក្ខខណ្ឌជាក់លាក់។

ពិធី ចុះហត្ថលេខានេះអមទៅដោយ សិក្ខាសាលា វេជ្ជសាស្ត្រមួយស្តីពីការគ្រប់គ្រង សុខភាពសួត និង ស្ថានភាព សួតអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដោយអ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកវះកាត់ជំងឺសួតជាន់ខ្ពស់ (Thoracic Surgeoun) វេជ្ជបណ្ឌិត Aneez D.B Ahmed ប្រធានមជ្ឈមណ្ឌលអន្តរជាតិព្យាបាល និងវះកាត់ជំងឺសួតនៅ មន្ទីរពេទ្យ ម៉ោនអេលីហ្សាបេតប្រទេសសិង្ហបុរី។ លោក វេជ្ជបណ្ឌិត បានលើកឡើងអំពីបញ្ហាសុខភាពមូលដ្ឋានដែល អាចទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ និងមូលហេតុដែលយើងគួរប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារ ផលវិបាកទាំងនោះ ។

លោកស្រី ពិន នេត្រា ស្ថាបនិក ក្រុមហ៊ុន ខេម ជេដ អេស៊ា និង ជានាយកប្រត្តិបត្តិ នៃមជ្ឈមណ្ឌល វេជ្ជសាស្ត្រ ស៊ីងមេដ បានមានប្រសាស៍ ថា ៖

លោកស្រី បានបន្ថែមទៀតថាក្រៅពីការផ្តល់សេវា វេជ្ជសាស្ត្រ ជាលក្ខណៈអន្តរជាតិ ASH បានមើលឃើញពីចំនុចខ្វះខាតផ្នែកហិរញ្ញវត្ថុពេលអ្នកជំងឺជួបវិបត្តិ សុខភាពដូចនេះក្រុមហ៊ុនក៏បានខិតខំប្រឹងប្រែងរៀបចំប្រព័ន្ធ និង ចាប់ ដៃគូសហការជាមួយក្រុមប្រឹក្សាហិរញ្ញវត្ថុអន្តរជាតិរបស់ប្រទេសសិង្ហបុរី ឈ្មោះថា PFPFA ដើម្បីជាជំនួយដល់ អ្នកជំងឺដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ។

សូមបញ្ជាក់ដែរថា លោក Jeffrey Chowនាយកប្រតិបត្តិ PFPFA បានបន្ដថាលោក ជឿថាភាពជាដៃគូនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់អតិថិជនយើងជាពិសេសបុគ្គលដែលមានទ្រព្យសម្បត្តិមានតំលៃ នៅពេលនិយាយ អំពីផែនការកេរ្តិ៍ដំណែលរបស់ពួកគេហើយក្នុងពេលជាមួយគ្នានេះយើងព្យាយាមផ្តល់ឱ្យពួកគេនូវដំណោះស្រាយ លំដាប់ពិភពលោកដែលជាអ្វីពួកគេគួរតែទទួលបានត្រឡប់មកវិញ ។

បន្ថែមពីនេះ លោក Shawn Lim នាយកគ្រប់គ្រង PFPFA បានកំណត់ពីសារៈសំខាន់នៃការរៀបចំផែនការ អចលនទ្រព្យ និង ទ្រព្យសម្បត្តិពិសេសសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាដែលមាន សក្តានុពលកំ ណើនប្រជាសាស្ត្រនិង គ្រួសារ សកលភាវូបនីយកម្មដ៏សម្បូរបែបនេះ យើងបានប្រើប្រាស់ឱកាសដើម្បីនាំយក ដំណោះស្រាយក្នុងការជួយផ្គត់ផ្គង់ដល់ផ្នែទីផ្សារចាប់តាំងពីមានតម្រូវការ និង យុទ្ធសាស្ត្រធ្វើផែនការជាមួយពួកគ្នា អោយកាន់តែមានសុក្រិតភាព និង ប្រសិទ្ធភាពខ្ពស់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]