ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភដល់ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ សម្រាប់រដូវកាលឆ្នាំ២០២២។ តាមរយៈការឧបត្ថម្ភនេះ ភាគីទាំងពីរបានប្រកាសពីការប្តេជ្ញាចិត្តក្នុងការបង្កើនការយល់ដឹងអំពីសុខភាពសម្រាប់ប្រជាជនកម្ពុជា តាមរយៈកីឡាបាល់ទាត់។
ពិធីនេះមានការចូលរួមពី លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និងលោក Takahisa Kiyone នាយកផ្នែកលក់ និងទីផ្សារនៃ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា÷
លោក Takahisa Kiyone នាយកផ្នែកលក់ និងទីផ្សារនៃក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ បានមានប្រសាសន៍ថា ÷
អំពី ដាយ អ៊ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៩ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង “អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។
* Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៧៤ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១) ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]